សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះផលប៉ះពាល់ នៃទង្វើឈ្លានពានរបស់ថៃ​មក​លើ​ក​ម្ពុជា

2025/12/26 11:44:51 am        223

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់​តាមរ​យៈ​សន្និសីទ​សារ​ព័ត៌មាន​​នៅ​ព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរថា ទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់​កង​ទ័ព​ថៃ​មក​លើ​កម្ពុជា​ មិនត្រូវបានសហគមន៍អន្តរជាតិមើលរំលងឡើង ខណៈមលទល់ពេលនេះ សហគមន៍​អន្តរ​ជាតិ​គ្រប់​ទិសទី ជាពិសេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក, ប្រទេសចិន និងសហគមន៍អឺរ៉ុប កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ផល​ប៉ះពា​ល់​នៃទ​ង្វើឈ្លា​ន​ពាន​របស់​ថៃ​មក​លើដែ​ន​អធិបតេយ្យ​ភាព​របស់កម្ពុជា។

តាមរយៈសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្រកាន់​ខ្ជាប់យ៉ា​ង​ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្ត​តាមស្មារតី​សេចក្ដី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡាឡាំពួ និងសង្ឃឹមថា ភាគីថៃនឹងគោរពដូចកម្ពុជាដែរ ហើយបែរ​មក​បន្ត​ធ្វើ​ការ​ជាមួ​យ​គ្នា​ស្រប​តាម​កិច្ច​ព្រម​ព្រៀងដែលមានស្រាប់។

ឯកឧត្តម ប៉ែន បូណា ថ្លែងថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

ឯកឧត្តមបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាមិត្តដើម្បីរកដំណោះស្រាយឱ្យគោរពបទឈប់បាញ់ បានបង្ហាញឱ្យឃើញថា ពិភពលោកមិនឱបដៃមើលការរំលោភបំពាន ឈ្លានពានយ៉ាងកម្រោលរបស់ថៃមកលើកម្ពុជាទេ។ សហគមន៍អន្តរជាតិបាននិងកំពុងបន្តចាប់អារម្មណ៍លើផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីការវាយប្រហារមិនរើសមុខ មិនរើសទីតាំង និងចូលជ្រៅមកក្នុងទឹកដីកម្ពុជាពីសំណាក់ទាហានថៃ។

បើតាម ឯកឧត្តម ប៉ែន បូណា រហូតមកទល់ពេលនេះ មានជនស៊ីវិលស្លូតត្រង់ខ្មែរ ៣០ នាក់បានស្លាប់ និង ៨៨ នាក់រងរបួស ក្នុងនោះមានកុមារ ស្ត្រី និងមនុស្សចាស់ ខណៈដែលជនភាសសឹកកើនឡើងដល់ជាង ៦៤ ម៉ឺននាក់។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់ រូបបដិមាព្រះវិណ្ណុ និងប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិ បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ ឬការវាយកម្ទេចដោយចេតនារបស់ទាហានឈ្លានពានថៃ។

ឯកឧត្តមបន្តថា ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំតាមរយៈកិច្ចសន្ទនាការទូត រួមនឹងសម្រែកថ្កោលទោសនិងទាមទាររបស់សង្ឃ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីដើម្បីទាមទារសន្តិភាព និងទាមទារឱ្យថៃបញ្ឈប់អំពើឈ្លានពានយ៉ាងព្រៃផ្សៃនេះមកលើកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍នៅជុំវិញពិពភលោក។ នេះជាសញ្ញាបញ្ជាក់ថា យុត្តិធម៌ចំពោះកម្ពុជានិងប្រជាពលរដ្ឋខ្មែរត្រូវតែមាន ហើយអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មលើប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ដូច្នេះ ការថែរក្សានិងពង្រឹងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាលនិងលើវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរដើម្បីការពារបូរណភាពទឹកដីប្រឆាំងជាមួយសត្រូវឈ្លានពាន៕

អត្ថបទដែលទាក់ទង

ពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង ៣០០នាក់ បានជួបជុំគ្នានៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់
2025/12/26 12:32:58 pm        1
ក្រុមការងារស្រ្តីគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានរដ្ឋសភានាំថវិកាជូនសម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួមឧបត្ថម្ភគំាទ្រដល់វីរយុទ្ធជន និងពលរដ្ឋភៀសសឹក
2025/12/26 11:57:25 am        1
អតីតពលករ ៥០០នាក់បន្ថែមទៀត​ចុះឈ្មោះរៀន​ជំនាញ​ដេរ​ដោយ​ឥតគិ​ត​ថ្លៃ​រៀប​ចំ​ដោយ​ក្រសួង​ការងារ
2025/12/26 11:56:31 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​របាយការណ៍៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្វះស្វែងរកការកាត់ទោសលោក Yoon ឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ

2025/12/26 01:26:28 pm
​ពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង ៣០០នាក់ បានជួបជុំគ្នានៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់
2025/12/26 12:32:58 pm
​ក្រុមការងារស្រ្តីគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានរដ្ឋសភានាំថវិកាជូនសម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួមឧបត្ថម្ភគំាទ្រដល់វីរយុទ្ធជន និងពលរដ្ឋភៀសសឹក
2025/12/26 11:57:25 am
​អតីតពលករ ៥០០នាក់បន្ថែមទៀត​ចុះឈ្មោះរៀន​ជំនាញ​ដេរ​ដោយ​ឥតគិ​ត​ថ្លៃ​រៀប​ចំ​ដោយ​ក្រសួង​ការងារ
2025/12/26 11:56:31 am
​សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះផលប៉ះពាល់ នៃទង្វើឈ្លានពានរបស់ថៃ​មក​លើ​ក​ម្ពុជា
2025/12/26 11:44:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/25 08:23:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/25 11:01:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:29:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/25 12:37:36 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am