ទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់៖ ព្រឹក ថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង ៣០០នាក់ បានជួបជុំគ្នាដើម្បី៖
១. ប្រកាសថ្កោលទោសនៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា
២. គាំទ្ររាជរដ្ឋាភិបាល និងសម្តេចតេជោ សម្តេចធិបតី និងវីរ:កងទ័ព ដើម្បីបន្តថែរក្សានូវអធិបតេយ្យភាពកម្ពុជា និងធានាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិ
៣.ការជំរុញស្មារតីខ្មែរតែមួយនៅជុំវិញពិភពលោក ទោះបីខ្មែរនៅទីណាក៏ដោយ គឺត្រូវតែរួបរួមគ្នា ដើម្បីជ្រោងទង់ប្រទេសជាតិ។




