ជប៉ុន ត្រៀមទប់ទល់ការរំខានចុងសប្តាហ៍នេះ ខណៈខ្យល់ខ្លាំង និងព្យុះព្រិល ត្រូវព្យាករទុកទូទាំងប្រទេស

2025/12/26 08:35:27 pm        199

ទីភ្នាក់ងារអាកាសធាតុរបស់ជប៉ុន នៅថ្ងៃសុក្រ (២៦ ធ្នូ) នេះ បានព្រមានអំពីខ្យល់បក់ខ្លាំង ព្យុះព្រិល និងរលកសមុទ្រខ្ពស់ៗនៅភាគខាងលិច ខាងកើត និងឦសាននៃប្រទេសជប៉ុន ជាមួយនឹងលទ្ធភាពនៃរន្ទះបាញ់ ព្យុះកួច បំណាក់ដី និងការរំខានចរាចរណ៍យ៉ាងទូលំទូលាយ។

ទីភ្នាក់ងារឧតុនិយមបានឱ្យដឹងថា ភាគខាងលិចប្រទេសជប៉ុន ត្រូវបានព្យាករថា នឹងប្រជួបប្រទះអាកាសធាតុមិនល្អនៅថ្ងៃដដែលនោះ ខណៈផ្នែកភាគខាងកើត និងភាគឦសាននៃប្រទេស ត្រូវបានរំពឹងថា នឹងជួបប្រទះអាកាសធាតុអាក្រក់រហូតដល់ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ចុងសប្ដាហ៍នេះ ក្រោមគំរូសម្ពាធរដូវរងាយ៉ាងខ្លាំងក្លា។

ទីភ្នាក់ងារសារព័ត៌មាន KYODO បានរាយការណ៍ថា ក្នុងពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃទី ២៧ ខែធ្នូ ស្អែកនេះ (ពេលវេលាក្នុងស្រុក) ព្រិលអាចធ្លាក់យ៉ាងខ្លាំងក្លាកម្រាស់រហូតដល់ ៨០ សង់ទីម៉ែត្រ នៅតំបន់ Hokuriku ភាគកណ្តាលប្រទេសជប៉ុន ខណៈតំបន់ Tohoku ដែលនៅភាគឦសាន ក៏អាចមានព្រិលធ្លាក់កម្រាស់រហូតដល់ ៧០ សង់ទីម៉ែត្រផងដែរ។

លើសពីនេះ ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា ព្រិលធ្លាក់ក្រាស់ៗក៏អាចកើតមាននៅតំបន់ Kanto-Koshin ទីក្រុងតូក្យូ រួមទាំងតំបន់ផ្សេងទៀតផងដែរ ស្ទើរនៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm