មន្ត្រីស៊ីរីព្រមានកងកម្លាំង SDF ដឹកនាំដោយឃើដអំពីកិច្ចព្រមព្រៀងធ្វើសមាហរណកម្មដែលពន្យារពេល

2025/12/26 09:23:12 pm        130

ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា ជម្រើសជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)ដែលដឹកនាំដោយជនជាតិឃើដ កំពុងរួមតូច ខណៈដែលភាពតានតឹង នៅតែបន្តកើតមាន បន្ទាប់ពីការប៉ះទង្គិចគ្នាថ្មីៗនេះ នៅទីក្រុងអាឡេប៉ូ និងការពន្យារពេលក្នុងការអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់មួយកាលពីខែមីនា ដែលមានគោលបំណងធ្វើសមាហរណកម្មក្រុមនេះ ទៅក្នុងរដ្ឋស៊ីរីថ្មី។

លោក Ahmed Mouaffaq Zidan ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa បានលើកឡើងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ត្រូវតែទទួលខុសត្រូវចំពោះការខកខានមិនគោរពការប្តេជ្ញាចិត្តដែលខ្លួនបានចុះហត្ថលេខា នៅថ្ងៃទី ១០ ខែមីនា នៅចំពោះមុខតួអង្គអន្តរជាតិ រួមទាំងប្រទេសទួរគី និងសហរដ្ឋអាមេរិក។

លោក Zidan បាននិយាយថា៖«ជម្រើសជាមួយកងកម្លាំង SDF បានរួមតូច ហើយកងកម្លាំងនេះ ត្រូវតែទទួលខុសត្រូវចំពោះការមិនបំពេញអ្វីដែលខ្លួនបានចុះហត្ថលេខា» ដោយសំដៅទៅលើកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីដើមឆ្នាំនេះ ក្នុងគោលបំណងស្វែងរកការត្រួសត្រាយផ្លូវសម្រាប់ការធ្វើ សមាហរណកម្ម ការបន្ធូរបន្ថយភាពតានតឹង និងការបង្រួបបង្រួមទឹកដីស៊ីរី។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ក្រោមការធានារបស់អន្តរជាតិ និងឆ្លុះបញ្ចាំងពីការឯកភាពគ្នាកាន់តែទូលំទូលាយរបស់ស៊ីរី ជុំវិញផ្លូវអន្តរកាលរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        57
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm