ក្រសួងសុខាភិបាល ចុះអភិបាលគាំទ្រក្រោយវគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ ក្នុងខេត្តសៀមរាប

2025/12/26 02:56:17 pm        176

ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលគាំទ្របច្ចេកទេស ការបម្រើសេវា ការពិនិត្យ ព្យាបាល ជាពិសេសផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកសូត្រនិគម ក្នុងខេត្តសៀមរាប។

គោលបំណងចម្បងនៃការចុះអភិបាល៖

- ពិនិត្យប្រព័ន្ធបញ្ជូន និងនីតិវិធីបញ្ជូន អ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ដើម្បីធានាបានថា មានភាពរហ័ស និងប្រសិទ្ធភាព

- ពិនិត្យសម្ភារបរិក្ខារ រថយន្តសង្គ្រោះបន្ទាន់និងអគារមន្ទីរពេទ្យ

- ពង្រឹងសមត្ថភាពបច្ចេកទេស ដែលបានបណ្តុះបណ្តាលឱ្យក្លាយការអនុវត្តន៍ជាក់ស្តែង ការងារក្នុងការថែទាំ និងជួសជុលរថយន្តគិលានសង្គ្រោះ ដើម្បីធានាបាននូវសមត្ថភាពប្រតិបត្តិការលឿន និងមានសុវត្ថិភាព ក្នុងសេវាសង្គ្រោះបន្ទាន់

- ការកសាងសមត្ថភាពបុគ្គលិកវេជ្ជសាស្ត្រដោយបានណែនាំលើកទឹកចិត្តឱ្យមានការបន្តបណ្តុះបណ្តាល សម្ព័ន្ធភាពជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីបញ្ជូនបុគ្គលិកផ្នែកសង្គ្រោះបន្ទាន់ទៅសិក្សាបន្ថែម។

នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងប្រឈមមុខនឹងសកម្មភាពឈ្លានពានពីកងទ័ពថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាលជាប់ជាប្រចាំ ជាពិសេសប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ មានសារៈសំខាន់ខ្លាំង និងជាអាទិភាពមួយក្នុងចំណោមវិស័យគន្លឹះទាំង៩ សម្រាប់ធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ការចុះពិនិត្យគាំទ្រនេះ មានដំណើរការចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ អមដំណើរដោយក្រុមការងារបច្ចេកទេសគ្រូបង្គោលមកពីមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យកំពុងបម្រើការងារក្នុងផ្នែកសង្រ្គោះបន្ទាន់៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ (លើកទី៣)
2025/12/26 05:46:51 pm        1
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះរៀបចំជនភៀសសឹកចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារឱ្យចូលស្នាក់នៅជម្រកចល័ត
2025/12/26 05:35:29 pm        1
ធនាគារជាតិរៀបចំសន្និសីទ ជំរុញការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យ SME គាំទ្រការចម្រើនក្នុងវិស័យនេះ
2025/12/26 04:25:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ (លើកទី៣)

2025/12/26 05:46:51 pm
​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះរៀបចំជនភៀសសឹកចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារឱ្យចូលស្នាក់នៅជម្រកចល័ត
2025/12/26 05:35:29 pm
​ភោជនីយដ្ឋាន និងសណ្ឋាគារជាង ១.៣០០ នៅអារ៉ាប់រួម នឹងចាប់ផ្តើមប្រើប្រាស់កម្មវិធីរុស្ស៊ី
2025/12/26 04:46:04 pm
​អ្នកនយោបាយEU៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ គួរតែចូលរួមក្នុងការថែរក្សាសន្តិភាពនៅអ៊ុយក្រែនក្រោមទង់ជាតិអឺរ៉ុប
2025/12/26 04:43:38 pm
​របាយការណ៍ធ្លាក់យន្តហោះ Jeju Air នៅមិនទាន់ចេញ ខណៈគ្រួសារមានមន្ទិលលើការស៊ើបអង្កេត
2025/12/26 04:41:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/25 08:23:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/25 11:01:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/23 06:29:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 08:02:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am