តុលាការម៉ាឡេស៊ី នៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះ បានរកឃើញថា លោក Najib Razak មានទោស ជុំវិញការចោទប្រកាន់បន្ថែម អំពីការរំលោភបំពានអំណាច ទាក់ទងនឹងក្រុមហ៊ុន 1Malaysia Development Berhad ដែលត្រូវបានគេស្គាល់ថា ជារឿងអាស្រូវមូលនិធិវិនិយោគ 1MDB។ សាលក្រមដ៏វែងអន្លាយ ដែលរួមមានការចោទប្រកាន់ជាច្រើនពីបទពុករលួយ និងការសម្អាតប្រាក់កខ្វក់ កំពុងស្ថិតក្នុងដំណើរការប្រកាសដោយចៅក្រម៕

