អ្នកវិភាគ៖ ការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា ទំនងជាមិននាំមកនូវអ្វីថ្មីដល់ប្រទេសនេះឡើយ

2025/12/26 10:18:55 pm        302

ខណៈដែលរបបសឹកមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ដំណាក់កាលដំបូងនៃការបោះឆ្នោតសកល នៅថ្ងៃអាទិត្យ (២៨ ធ្នូ) ខាងមុខនេះ ក្រុមអ្នកវិភាគបានចាត់ទុកថា ចំណាត់ការរបស់មេដឹកនាំយោធា លោក មីន អ៊ុងលាំង និងមន្ត្រីរបស់លោកគឺដើម្បីស្វែងរកភាពស្របច្បាប់ពីបរទេស បន្ទាប់ពីត្រូវបានសហគមន៍អន្តរជាតិរិះគន់ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ មក ប៉ុន្តែទំនងជាមិននាំមកនូវអ្វីថ្មីនោះឡើយ។

គួរឱ្យដឹងថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា នឹងធ្វើឡើងជា ៣ដំណាក់កាល ពោលគឺ នៅថ្ងៃអាទិត្យ (២៨ ធ្នូ) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ និងនៅថ្ងៃទី២៥ ខែមករា ឆ្នាំដដែលនេះ។ លោក មីន អ៊ុងលាំង ធ្លាប់បានទទួលស្គាល់រួចមកហើយថា ការបោះឆ្នោតនេះនឹងមិនត្រូវបានធ្វើឡើងទូទាំងប្រទេសទេ ដោយយោធានៅតែបន្តប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធ។

អ្នកជំនាញដែលសិក្សាពីប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍បច្ចុប្បន្នរបស់មីយ៉ាន់ម៉ា បាននិយាយថា៖ ដើម្បីបញ្ចប់សង្គ្រាមនេះដោយផ្នែក និងដើម្បីមានឥទ្ធិពលនយោបាយលើក្រុមឧទ្ទាមជនជាតិភាគតិច ចំណុចដែលមានសារៈសំខាន់ខ្លាំងគឺការនាំមីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញ។

អ្នកវិភាគបន្តថា «ការបោះឆ្នោតនេះគឺជាសញ្ញាមួយដែលបង្ហាញថា ការបន្តសង្គ្រាមស៊ីវិល ដូចដែលកើតមានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពិបាកខ្លាំងណាស់ ហើយពិតជាហត់នឿយសម្រាប់យោធាមីយ៉ាន់ម៉ា ប៉ុន្តែការបោះឆ្នោតនេះនឹងមិននាំមកនូវអ្វីថ្មីទាល់តែសោះនៅមីយ៉ាន់ម៉ា»។

កន្លងមក អ្នកវិភាគ និងអ្នកការទូតបាននិយាយរួចមកហើយថា គោលបំណងនៃការបង្កើតរដ្ឋបាលស្ថិរភាពមួយក្នុងប្រទេសនេះ គឺជារឿងមិនអាចទៅរួចនោះទេ ដោយសារតែសង្គ្រាមស៊ីវិលកំពុងបន្តឆាបឆេះ ម្យ៉ាងវិញទៀត រដ្ឋាភិបាលគ្រប់គ្រងដោយយោធាដែលមានរូបរាងស៊ីវិល ទំនងជាមិនទទួលបានការគាំទ្រច្រើននៅក្រៅប្រទេសនោះឡើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm