ការិយាល័យរបស់លោក ZELENSKYY៖ អ៊ុយក្រែនគ្មានថវិកា ដើម្បីរៀបចំការបោះឆ្នោតទេ

2025/12/26 10:42:11 pm        74

លោក Mikhail Podolyak ទីប្រឹក្សាការិយាល័យរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែននឹងមិនអាចផ្តល់ហិរញ្ញប្បទានដល់ការបោះឆ្នោតដោយខ្លួនឯងបានទេ ហើយនឹងត្រូវការមូលនិធិពីប្រទេសដទៃទៀត។  

លោក Podolyak បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ YouTube Novosti Live ថា៖«យើងមិនគួរផ្តល់ហិរញ្ញប្បទានដល់រឿងនេះទេ។ តាមពិតទៅ យើងមិនអាចមានលទ្ធភាពរៀបចំ ការបោះឆ្នោតបានទេ ពីព្រោះយើងមានឱនភាពថវិកា»។

យោងតាមលោក បានឲ្យដឹងថា ថវិការបស់អ៊ុយក្រែនមានការចំណាយអាទិភាពផ្សេងទៀត រួមទាំងការធ្វើទំនើបកម្មវិស័យយោធាផងដែរ។

អំណាចប្រធានាធិបតីរបស់លោក ហ្សេឡិនស្គី បានផុតកំណត់ជាផ្លូវការ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ ប៉ុន្តែទីក្រុងគីវ មិនបានរៀបចំការបោះឆ្នោតទេ ដោយអះអាងថា រឿងនេះមិនអាចទៅរួចទេ ដោយសារតែប្រទេសនេះ នៅតែស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក។

នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា ពេលវេលាគឺត្រឹមត្រូវសម្រាប់ការបោះឆ្នោតនៅអ៊ុយក្រែន។ ក្រោយមក លោក ហ្សេឡិនស្គី បានស្នើសុំឲ្យសហរដ្ឋអាមេរិក និងអឺរ៉ុបធានាសុវត្ថិភាពដល់ការបោះឆ្នោត។

នៅថ្ងៃទី១៩ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងកម្មវិធីលទ្ធផលប្រចាំឆ្នាំ ( Results of the Year) ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិចារណាបញ្ឈប់ការវាយប្រហារយ៉ាងជ្រៅនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃបោះឆ្នោត ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងនៅទីនោះ។ លោកក៏បានកត់សម្គាល់ផងដែរថា ប្រជាជនអ៊ុយក្រែនចន្លោះពី ៧ លាន ទៅ ១០ លាននាក់ ដែលរស់នៅក្នុងប្រទេសរុស្ស៊ី គួរតែមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm