អ្នកជំនាញយោធា លោក Andrey Marochko បានប្រាប់សារព័ត៌មាន TASSថា ទាហាននៃកងទ័ពអ៊ុយក្រែនថ្មីៗនេះ បានបង្កើនការវាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អង្គការ ណាតូ និងកាំភ្លើងធំធុន ១៥៥ មីល្លិម៉ែត្រ។

លោកបាននិយាយថា៖ដោយផ្អែកលើការវិភាគអំពីការប្រើប្រាស់អាវុធ គ្រឿងយុទោបករណ៍ និងគ្រាប់រំសេវប្រភេទផ្សេងៗដោយជនសកម្មប្រយុទ្ធអ៊ុយក្រែន រយៈពេលថ្មីៗនេះ បានឃើញការកើនឡើងនៃការប្រើប្រាស់កាំភ្លើងធំធុន ១៥៥ មីល្លិម៉ែត្រ មីនប្រឆាំងរថក្រោះ AT2 របស់អាល្លឺម៉ង់ មីស៊ីល Storm Shadow និងប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព ( ATACMS)។
លោក Marochko បានលើកឡើងថា ទីក្រុងគីវបានបង្កើនចំនួនការវាយប្រហារប្រឆាំងនឹងប្រទេសរុស្ស៊ីដោយប្រើអាវុធដែលផ្គត់ផ្គង់ដោយអង្គការណាតូ ដោយសារតែការកើនឡើងនៃការបញ្ជូនគ្រាប់រំសេវពីប្រទេសសម្ព័ន្ធមិត្ត ក៏ដូចជា «ការប្រមូលផ្តុំធនធានបម្រុងមួយចំនួនសម្រាប់ប្រតិបត្តិការប្រយុទ្ធដ៏សកម្ម»៕
