គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សនានា នៅថ្ងៃស្អែក

2022/03/03 07:01:32 pm        763

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា នៅថ្ងៃស្អែកនេះ បណ្តាការិយាល័យរៀបចំការបោះឆ្នោតនៅតាមឃុំ-សង្កាត់ នឹងចាប់ផ្តើមទទួលការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ ខណៈគណបក្សនយោបាយចំនួន១១ ស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនរបស់ខ្លួន។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​(គជប) លើកឡើងថា ​មុនឈាន​ទៅ​ដល់ដំណើរការ​ជា​ផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​អាណ្ណត្តិទី៥ ​ឆ្នាំ២០២២ គជប បាន​ដំណើរការប្រកាស​អំពីបញ្ជីឈ្មោះបោះឆ្នោតដំបូងឆ្នាំ២០២១ រហូតមកដល់ដំណាក់កាល​បន្ទាប់​នាពេលនេះ ​គឺការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះរបស់​គណបក្សនយោបាយ​ដើម្បីចូលរួមការ​ប្រកួតប្រជែង​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ឯកឧត្តម បន្តថា ការចុះឈ្មោះបេក្ខជនរបស់គណបក្ស​នយោបាយនានា នឹងដំណើរការចាប់​ពីថ្ងៃស្អែក​ទី០៤-០៦ ខែមីនា​ និងការចុះឈ្មោះបេក្ខជននឹងធ្វើឡើងតាមបណ្តាឃុំ-សង្កាត់។

ឯកឧត្តម ​បញ្ជាក់ថា ក្នុងពេលដំណើរការចុះឈ្មោះបេក្ខជននៅថ្ងៃស្អែកនេះ ចំពោះលក្ខខណ្ឌ​របស់បេក្ខជន​ឈរឈ្មោះបោះឆ្នោតត្រូវគោរព​តាមនីតិវិធីរបស់គជប រួមមាន ​មានសញ្ជាតិខ្មែរ និងត្រូវបានផ្ទេរសិទ្ធិជាតំណាងត្រឹមត្រូវពីគណបក្សនយោបាយ។

ក្នុងនោះ ក្រោយការចុះឈ្មោះរបស់បេក្ខជន គជប នឹងប្រើប្រាស់រយះពេលមួយសប្តាហ៍ ដើម្បី​ពិនិត្យ​ចំពោះការចុះឈ្មោះបេក្ខជន​ និងទុករយៈពេលចំនួន៥ថ្ងៃ ​ដើម្បីជូនដំណឹងដល់គណបក្សនយោបាយ ក្នុងករណីការចុះឈ្មោះនោះមិនពេញលេញ​ ឬត្រឹមត្រូវទៅតាមលក្ខខណ្ឌរបស់គជប។

ជុំវិញដំណើរការចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ​ការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ​មាន​សារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ​ដោយសារពួកគាត់នឹងក្លាយ​ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុង​មូលដ្ឋាន​ដែល​រស់នៅ​កៀក​ជាមួយប្រជាពលរដ្ឋ ហើយពួកគាត់​ក៏ជាអាជ្ញាកណ្តាលជូន​ប្រជា​ពលរដ្ឋផងដែរ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២ និង​មានប្រជាពលរដ្ឋចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១ ​ចំនួនជិត១០លាននាក់ ខណៈការិយាល័យ​ដំណើរការរៀបចំការបោះឆ្នោត​នាពេលខាងមុខនៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម



អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        43
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm