របាយការណ៍ធ្លាក់យន្តហោះ Jeju Air នៅមិនទាន់ចេញ ខណៈគ្រួសារមានមន្ទិលលើការស៊ើបអង្កេត

2025/12/26 11:41:26 pm        70

មន្ត្រី ២នាក់ បានប្រាប់ឲ្យដឹងថា ការស៊ើបអង្កេតរបស់កូរ៉េខាងត្បូង ជុំវិញការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានឆក់យកជីវិតមនុស្ស ១៧៩នាក់ នឹងមិនអាចបំពេញតាមកាលកំណត់រយៈពេល ១ឆ្នាំ ក្នុងការចេញផ្សាយនូវរបាយការណ៍ដែលមានវឌ្ឍនភាព ខណៈដែលសាច់ញាតិជនរងគ្រោះដែលពោរពេញដោយការខកចិត្ត នៅតែបន្តទាមទារចម្លើយ អំពីអ្វីដែលជាកំហុសឆ្គង។

មន្ត្រីក្រុមប្រឹក្សាទាំង ២រូប បានឲ្យដឹងថា ក្រុមប្រឹក្សាស៊ើបអង្កេតគ្រោះថ្នាក់របស់ប្រទេស នឹងមិនចេញផ្សាយឡើយនូវបច្ចុប្បន្នភាពបណ្តោះអាសន្ន នៅថ្ងៃខួបលើកទី១ នាថ្ងៃទី២៩ ខែធ្នូ ជុំវិញឧបទ្ទវហេតុធ្លាក់យន្តហោះដ៏អាក្រក់បំផុត នៅលើដែនដីរបស់កូរ៉េខាងត្បូង។ ពួកគេបដិសេធមិនបង្ហាញអត្តសញ្ញាណ ដោយសារតែភាពរសើបនៃបញ្ហានេះ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ យន្តហោះ Boeing 737-800 បានធ្វើការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Muan បានរត់ជ្រុលហួសពីផ្លូវរត់ បន្ទាប់មកបានបុកយ៉ាងពេញទំហឹងជាមួយនឹងជញ្ជាំងបេតុង ហើយបានផ្ទុះឆេះ ដោយបានសម្លាប់មនុស្សទាំងអស់ លើកលែងតែ ២នាក់ ក្នុងចំណោម ១៨១នាក់ នៅលើយន្តហោះនោះ។

ក្រុមប្រឹក្សាស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ និងផ្លូវដែកដែលដឹកនាំដោយរដ្ឋាភិបាល បានឲ្យដឹងនៅក្នុងរបាយការណ៍បឋមមួយកាលពីខែមករាថា ម៉ាស៊ីនទាំង២ របស់យន្តហោះនោះ បានរងការវាយប្រហារដោយសត្វបក្សី។ ហើយក្រុមអ្នកស៊ើបអង្កេត បានលើកឡើងនៅក្នុងការធ្វើបច្ចុប្បន្នភាពខែកក្កដាថា អ្នកបើកយន្តហោះ បានពន្លត់ម៉ាស៊ីនដែលមិនជាខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយប្រហាររបស់បក្សីនោះ តែរបាយការណ៍នេះមិនត្រូវបានចេញផ្សាយជាសាធារណៈនោះឡើយ ដោយសារតែមានការជំទាស់ពីក្រុមគ្រួសារជនរងគ្រោះ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm