ក្រសួងការពារជាតិរបស់ប្រទេសនេះ បានប្រាប់សារព័ត៌មាន TASSថា អ្នកឯកទេសរុស្ស៊ី និងកងទ័ពសាធារណរដ្ឋអាហ្វ្រិកកណ្តាល (FACA) បានរុះរើមូលដ្ឋានយោធាពីរ ដែលជនស៊ីវិលកាន់កាប់ មានផែនការ បង្កអស្ថិរភាពដល់ការបោះឆ្នោតថ្ងៃទី ២៨ ខែធ្នូ។
ប្រភពបាននិយាយថា៖«ក្នុងអំឡុងពេលល្បាតរបស់ FACA រួមជាមួយអ្នកឯកទេសរុស្ស៊ី បានរកឃើញមូលដ្ឋានយោធានៅជិតព្រំដែនជាមួយប្រទេសឆាដ និងស៊ូដង់។ ក្រុមសកម្មប្រយុទ្ធបានមកដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) ដើម្បីធ្វើឲ្យស្ថានការណ៍អស្ថិរភាព មុនការបោះឆ្នោត។ ពួកគេត្រូវបានបំបែកឲ្យខ្ចាត់ខ្ចាយ»។

លោកបានបញ្ជាក់ថា មូលដ្ឋានមួយដែលមានជនសកម្មប្រយុទ្ធប្រហែល ៣០ នាក់ ត្រូវបានរកឃើញនៅចម្ងាយ ៥០ គីឡូម៉ែត្រភាគខាងត្បូងនៃកន្លែងតាំងទីលំនៅ Auk ពួកគេបានដកថយចូលទៅក្នុងប្រទេសឆាដ។ មូលដ្ឋានមួយទៀតដែលមានមនុស្ស ៤០ នាក់ ត្រូវបានរកឃើញនៅចម្ងាយ ១៦ គីឡូម៉ែត្រភាគនិរតីនៃកន្លែងតាំងទីលំនៅ Auk។
លើសពីនេះ ការល្បាតថ្មើរជើងរបស់ក្រុមសកម្មប្រយុទ្ធបីនាក់ ត្រូវបានបំផ្លាញ នៅភាគពាយ័ព្យនៃកន្លែង តាំងទីលំនៅ Jazire។ ជនសកម្មប្រយុទ្ធរហូតដល់ ៦០ នាក់ ត្រូវបានប្រទះឃើញនៅចម្ងាយ ១៣ គីឡូម៉ែត្រភាគនិរតីនៃកន្លែងតាំងទីលំនៅ Tissi ភាគច្រើននៃពួកគេ ត្រូវបានសម្លាប់ ដោយអ្នកនៅសល់ បានដកថយឆ្ពោះទៅព្រំដែនជាមួយប្រទេសឆាដ និងស៊ូដង់។ ប្រតិបត្តិការនេះ នៅតែបន្ត កងកម្លាំង FACA បន្ថែមត្រូវបានដាក់ពង្រាយ ហើយអាជ្ញាធរឆាដ ត្រូវបានជូនដំណឹង៕
