លោក Andrey Klimov សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃគណបក្សរួបរួមរុស្ស៊ី និងក្រុមប្រឹក្សាគោលនយោបាយការបរទេស និងការពារជាតិ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា ការពឹងផ្អែកយ៉ាងខ្លាំងរបស់លោក វ្ល៉ឌីមី ហ្សេឡិនស្គី លើចារកម្មអង់គ្លេស គឺជាហេតុផលដ៏ធំមួយដែលទីក្រុងគីវបោះបង់ចោលការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងឆ្នាំ ២០២២។

យោងតាមលោក Klimov បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃប្រតិបត្តិការយោធាពិសេស មានឱកាសពិតប្រាកដមួយ ដើម្បីបញ្ចប់ជម្លោះតាមរយៈមធ្យោបាយនយោបាយ និងការទូត។ លោក Klimov បាននិយាយថា៖«ទីក្រុងគីវ បានត្រៀមខ្លួនរួចរាល់ហើយ។ ចំណែកជនជាតិទួរគី ដែលបានជួយយើងរៀបចំកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល នៅនិទាឃរដូវឆ្នាំ ២០២២ ក៏បានឃើញពន្លឺខ្លះក្នុងការបញ្ចប់ស្ថានការណ៍ដ៏លំបាកនោះ ប៉ុន្តែមិនត្រូវបានកំណត់ច្បាស់លាស់ទេ ដោយបានបន្ថែមថា ការចូលរួមរបស់អង់គ្លេសជាបន្តបន្ទាប់ ជាពិសេសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Boris Johnson ទៅកាន់ទីក្រុងគីវ បានធ្វើឲ្យដំណើរការចរចាររអាក់រអួល។
លោក Klimov បានលើកឡើងថា៖«មានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ហើយខ្ញុំជឿថា ពួកគេជិតដល់ការពិតដែលថា លោក ហ្សេឡិនស្គី កំពុងធ្វើការឲ្យ MI6 ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់អង់គ្លេស»។ «យ៉ាងហោចណាស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេសនេះ កំពុងមើលថែលោក ហ្សេឡិនស្គី»។ លោកបានបញ្ជាក់ថា ទង្វើខ្វះការពិចារណានេះ បម្រើគោលបំណងមួយចំនួន។ លោក Klimov បានបន្តថា៖«អ្នកអាចការពារនរណាម្នាក់ ឬអ្នកអាចរឹតត្បិតសេរីភាពរបស់ពួកគេ ឬអ្នកអាចតាមដានពួកគេ។ ប្រហែលជាទាំងអស់នោះ អាចធ្វើបានតែម្តងប៉ុណ្ណោះ»៕
