លោក Zelenskyy បញ្ជាក់ថា «ការសម្រេចជាច្រើន» អាចធ្វើឡើងមុនឆ្នាំថ្មី នៅមុនកិច្ចប្រជុំជាមួយលោក Trump

2025/12/27 03:08:25 am        91

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះថា លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងពេលឆាប់ៗនេះ ហើយថា ការសម្រេចជាច្រើនអាចត្រូវបានធ្វើឡើងមុនចូលឆ្នាំ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ជំរុញកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

លោក Zelenskiy បាននិយាយថា បញ្ហារសើបនានា រួមទាំងការសម្របសម្រួលណាមួយ អំពីដែនដី គួរតែត្រូវបានពិភាក្សានៅកម្រិតប្រមុខរដ្ឋ ហើយទីក្រុងគីវបាននិងកំពុងស្វែងរកការជួបដោយផ្ទាល់ជាមួយលោក Trump។

តាមរយៈបណ្ដាញសង្គម X បន្ទាប់ពីមាននូវកិច្ចចរចាជុំចុងក្រោយ រវាងអ្នកចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិក លោក Zelenskiy បានលើកឡើងថា៖ «យើងបានយល់ព្រមឲ្យមានកិច្ចប្រជុំកម្រិតខ្ពស់បំផុត ពោលគឺជាមួយលោកប្រធានាធិបតី Trump នាពេលអនាគតដ៏ខ្លីខាងមុខ។ អ្វីៗជាច្រើនអាចត្រូវបានសម្រេច មុនពេលចូលឆ្នាំថ្មី»។

លោកបានពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ជាមួយបេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសាររបស់លោកប្រធានាធិបតី។ លោកបានសង្កត់ធ្ងន់ថា ឯកសារមួយចំនួន ជាផ្នែកនៃក្របខណ្ឌដ៏ធំទូលាយដែលមានបំណងបញ្ចប់ជម្លោះ និងធានានូវការកសាងឡើងវិញរបស់អ៊ុយក្រែន «ជិតរួចរាល់ហើយ» ខណៈដែលឯកសារផ្សេងទៀត «ត្រូវបានរៀបចំយ៉ាងពេញលេញ»។

កាលពីដើមសប្តាហ៍នេះ មេដឹកនាំអ៊ុយក្រែនបានបង្ហាញសេចក្តីព្រាងផែនការសន្តិភាពចំនួន ២០ចំណុច ដែលលោកបានពិពណ៌នាថា ជាក្របខ័ណ្ឌដ៏សំខាន់ ដើម្បីបញ្ចប់សង្រ្គាម។ តែយ៉ាងណាក្ដី បើទោះបីជាផែនការនេះបានគូសបញ្ជាក់ថា អ៊ុយក្រែនទទួលបានការធានាសន្តិសុខ ដើម្បីការពារការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតក៏ដោយ ក៏មិនឃើញមានការសម្របសម្រួល រវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាដែនដី ដែលទីក្រុងមូស្គូកំពុងទាមទារឲ្យទីក្រុងគីវព្រមលះបង់ឲ្យខ្លួននោះឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm