ទាហានឈ្លានពានថៃ​នៅតែបន្តបាញ់​ផ្លោង​ចូលក​ម្ពុ​ជា​បើ​ទោះ​បី​ថ្ងៃ​នេះ​មាន​កិច្ច​ប្រជុំ​ពិសេស GBC ដោយមានវត្តមានអ្នកសង្កេតការណ៍ AOTក្តី

2025/12/27 04:48:25 pm        442

ទាហាន​ឈ្លានពានថៃនៅតែបន្តបាញ់ផ្លោងយ៉ាងកំរោលចូលមកលើដែនអធិបតេយ្យកម្ពុជាដដែល បើ​ទោះ​បី​ជាថ្ងៃនេះភាគីកម្ពុជា និងថៃ បានឯកភាពគ្នាបើកកិច្ចប្រជុំពិសេសលើកទី៣ នៃ​គណៈ​កម្មាធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃក៏ដោយ ខណៈការ​បាញ់​ប្រហារ​ដោយ​មិន​រើស​គោល​ដៅ​នេះ​បាន​ធ្លាក់​ចូល​ទី​ប្រជុំ​ជន​នៅខេត្តបន្ទាយ មានជ័យ និងគោលដៅជាច្រើនទៀតនៅតំបន់យោធភូមិភាគទី៤ និង​យោធភូមិភាគទី៥របស់កម្ពុជា។

ក្នុង​សន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ដោ​យ​មិន​ខ្វល់​រឿង​កិច្ច​ប្រជុំ​GBC​ទាំង​ព្រឹក​ព្រលឹមថ្ងៃនេះទាហានឈ្លានពានថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភ​ចូល​ជ្រៅ​ក្នុង​ដែនអធិបតេយ្យភាពកម្ពុជា និងបានទម្លាក់គ្រាប់​បែក​ចំនួន ១៦​គ្រាប់​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​បន្ទាយ​មានជ័យ ដោយបណ្តាលឲ្យសិស្សានុសិស្សកំពុងសិក្សា និងប្រជាពលរដ្ឋ​ស្លូត​ត្រង់​កម្ពុជា​មាន​ការភិតភ័​យ​នាំ​គ្នារ​ត់​រក​កន្លែ​ង​សុវត្ថិភាព​ និង​បន្ត​បាញ់​ផ្លោង​ជា​ច្រើន​គោល​ដៅ​ទៀត​នៅ​ភូមិ​សាស្រ្ត​យោធភូមិភាគីទី៤ និងយោធភូមិ ភាគទី៥របស់កម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងទៀតថាគិតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥នេះគឺមានរយៈពេល២១ថ្ងៃហើយ ដែលទាហាន​ឈ្លាន​ពាន​ថៃ​បាន​ក្បត់ និង​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយជាមួយកម្ពុជា ដោយបន្តបាញ់ផ្លោងចូលមកកម្ពុជា ដោយមិនរើសគោល​ដៅ​ចំ​លើ​ជន​ស៊ីវិលស្លូតត្រង់កម្ពុជាបានបណ្តាលឲ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរងរបួសជាច្រើននាក់ និង​ជាង​​ប្រាំមួយសែននាក់បានកំពុងភៀសសឹក។

យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានលើក ឡើង​ទៀតថាបើទោះបីទាហានឈ្លានពានថៃ បន្តបាញ់​ផ្លោង​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​មិន​រើស​គោ​លដៅ ដោយប្រើប្រាស់អាវុធឧទ្ធោបករណ៍ដ៏សាហាវ ដូចជាយន្តហោះចម្បាំង F-16 យន្ត​ហោះ​ T50 នាវាចម្បាំង អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលយ៉ាងណាក្តី ក៏វីរកងទ័ព និង​វីរ​នគរបាលកម្ពុជា បានកំពុងតស៊ូយ៉ាងស្វិតស្វាញដ៏អង់អាចក្លាហាន និងមោះមុតបំផុត ប្រយុទ្ធ​ប្រឆាំង​ជាមួយសត្រូវឈ្លានពានគ្រប់ដំណាក់កាលទាំងអស់ដើម្បីការពារនូវដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ប៉ុន្តែការបាញ់តបតរបស់វីរកងទ័ពកម្ពុជានេះ គឺ​សំដៅ​ទៅ​លើតែចោរឈ្លានពានប៉ុណ្ណោះ មិនដូចទាហាន​ឈ្លាន​ពាន​ថៃ​បាញ់​ប្រហារ​ដោយមិ​ន​រើស​គោ​ល​ដៅ បាញ់មកលើតែជនស៊ីវិលកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm