សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាល​និង​នាំយក​ស្បៀង​ចែក​ជូន​គ្រួសារ​វីរកងទ័ព និង​ជនភៀសសឹកចំនួន ៥០៨គ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

2025/12/27 11:54:45 am        153

‎ពោធិ៍សាត់៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន​ជួប​សំណេះសំណាល និងនាំយកស្បៀង​ចែក​ជូន​គ្រួសារ​វីរកង​ទ័ព និង​ជន​ភៀស​សឹក​ចំនួន​៥០៨គ្រួសារ នៅស្រុកបាកាននាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

‎ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុង​នាម​ក្រុម​ប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋ​ទូទាំង​ខេត្ត​មាន​ក្តី​សោមនស្សរីករាយចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះម​ហា​ក្សត្រ​នៃ​កម្ពុជា និង​ជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែ​ល​បាន​អញ្ជើញ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​ចែក​ជូន​គ្រូសា​រ​វីរកងទ័ព និ​ង​ពលរដ្ឋ​ភៀស​សឹក ឆ្លុះបញ្ចាំ​ង​ឱ្យ​ឃើញ​អំពី​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បង​ប្អូន​គ្រួសារ​កង​ទ័ព និង​ពលរដ្ឋ​ភៀសសឹកទាំង៥០៨គ្រួសារនៅក្នុងស្រុកបាកាន ។ ឯកឧត្តម បានជម្រាបជូនថា គិត​មក​ដល់​ពេលនេះខេត្តពោធិ៍សាត់ទទួលបងប្អូនជនភៀសសឹកចំនួន៥០១៨គ្រួសារ ស្មើ​នឹង​១៤៨១០នាក់ មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តព្រះវិហារ ខេត្តឧត្តរ មាន​ជ័យ​ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តប៉ៃលិន និង​ខេត្ត​ពោធិ៍សាត់​។ ជនភៀសសឹកនិងគ្រួសារវីរកងទ័ពត្រូវបានអាជ្ញាធរខេត្តនិងបានការចូលរួមជួយឧបត្ថម្ភ ថវិកា សម្ភារ ស្បៀងអាហារ ថ្នាំដង្កូវ ពីក្រសួង ស្ថាប័ន និងសប្បុរសជនក្នុងខេត្ត ក្រៅខេត្ត និង​ក្រៅ​ប្រទេស ​បានចែកជូនជាបន្តបន្ទាប់ ជាក់ស្តែង​ថ្ងៃ​នេះ​នៅ​ស្រុក​បាកាន​ក្រោម​ការ​ឧបត្ថម្ភ​ផ្ទាល់​ជា​អំណោយ​របស់​សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានផ្តល់ជូនចំនួន ៥០៨គ្រួសារក្នុងនោះ​គ្រួសារ​វីរ​កងទ័ពចំនួន ២៦៥គ្រួសារ និងពលរដ្ឋភៀសសឹកចំនួន ២៣៤គ្រួសារ។

សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការ​គិត​គូរ ​និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការ​ពារ​ជាតិក្នុ​ងការការពារខឿនការពារជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួម​រំលែក​នូវ​ទុក្ខ​លំបាក​ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និង​ពលី​ជីវិ​តនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់​មិន​អាច​កាត់​ថ្លៃបា​នចំពោះប្រជាជាតិ​កម្ពុជា​ទាំង​មូល​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​គោរព​ស្រឡាញ់​ដឹងគុ​ណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត បាន​បន្តទៀតថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ក្រុម​គ្រួសារក​ង​ទ័ព​ទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខ​ណៈ​ដែល​ស្វាមី ​កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេច​កិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺ​ជា​ការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុង​បំពេញ​បេសក​កម្ម​នៅជួ​រ​មុខ​ឱ្យមា​ន​កម្លាំង​ចិត្ត​ និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។

‎ក្នុងនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត រួមជា​មួយ​ឯកឧត្ត​មតំ​ណាង​រាស្ត្រ​មណ្ឌលពោធិ៍សាត់ និង​លោក​ជំទាវ​អម​ដំណើរ​បាន​ចែក​ជូន​នូវ​អំណោយ​ដល់​គ្រួសារ​វីរកងទ័ព និង​ប្រជា​ពលរ​ដ្ឋភៀ​សសឹ​កចំ​នួន​ ៥០៨គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា១៥ម៉ឺនរៀល អង្ករ២០គីឡូក្រាម ឃីត១​កញ្ចប់​ព្រម​ទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត៕

អត្ថបទដែលទាក់ទង

ថ្ងៃស្អែកនេះ ប្រមុខការទូតកម្ពុជានឹងទៅចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅចិន
2025/12/27 12:46:23 pm        1
រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយជូនដល់វីរកងទ័ពព្រមទាំងក្រុមគ្រួសារ
2025/12/27 12:25:56 pm        1
បទឈប់បាញ់បន្ទាន់ ចូលជាធរមានហើយ!
2025/12/27 12:09:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងមូស្គូ កាត់ទោសអ្នកការទូតរុស្ស៊ីឱ្យជាប់ពន្ធនាគារ១២ឆ្នាំពីបទផ្តល់ព័ត៌មានសម្ងាត់ដល់ចារកម្មអាមេរិក

2025/12/27 01:24:33 pm
​មីយ៉ាន់ម៉ាចេញទៅបោះឆ្នោត ស្រមពេលមានសង្គ្រាមស៊ីវិល និងវិបត្តិមនុស្សធម៌
2025/12/27 01:22:49 pm
​យ៉ាងហោចណាស់មនុស្ស ៧នាក់ស្លាប់ នៅវៀតណាម បន្ទាប់ពីរថយន្តក្រុងក្រឡាប់
2025/12/27 01:21:01 pm
​ការផ្ទុះដ៏ខ្លាំងនៅវិហារអ៊ីស្លាមក្នុងទីក្រុងHoms ប្រទេសស៊ីរី បានសម្លាប់មនុស្សច្រើននាក់
2025/12/27 01:19:19 pm
​លំនៅឋានច្រើនខ្នងរងការខូចខាតនៅនីហ្សេរីយ៉ា ក្រោយការវាយប្រហារគាំទ្រដោយអាមេរិកដាក់គោលដៅលើជំរំក្រុមអាស៊ីស
2025/12/27 01:17:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/25 08:23:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/25 11:01:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/27 01:09:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am