យ៉ាងហោចណាស់មនុស្ស ៧នាក់ស្លាប់ នៅវៀតណាម បន្ទាប់ពីរថយន្តក្រុងក្រឡាប់

2025/12/27 08:21:01 pm        119

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៧នាក់បានបាត់បង់ជីវិត នៅថ្ងៃសៅរ៍ (ទី២៧ ខែធ្នូ) នេះ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ១៩នាក់ បានក្រឡាប់នៅលើផ្លូវភ្នំ ក្នុងខេត្ត Yen Bai នៅភាគខាងជើងនៃប្រទេសវៀតណាម។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានឲ្យដឹងថា រថយន្តក្រុង ២៩កៅអីដែលដឹកក្រុមសប្បុរសធម៌នេះ កំពុងធ្វើដំណើរចុះចំណោតនៅពេលដែលវាក្រឡាប់ ហើយក៏ខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក Hoang Anh Tuan ប្រធានឃុំ Phinh Ho បានប្រាប់សារព័ត៌មាន VNA ថា ក្រុមជួយសង្គ្រោះបានទាញអ្នកនៅរស់រានមានជីវិតចំនួន ១០នាក់ចេញពីរថយន្តកំពិចនោះ ខណៈអ្នកផ្សេងទៀត នៅតែជាប់នៅខាងក្នុង គិតត្រឹមម៉ោង ១០:៣០ព្រឹក ម៉ោងក្នុងស្រុក ខណៈដែលឧបករណ៍ធុនធ្ងន់ ត្រូវបានយកទៅកាន់ទីនោះ ដើម្បីកាត់តួរថយន្ត។

លោក Tuan បាននិយាយថា គ្រោះថ្នាក់នេះ ទំនងជាបណ្តាលមកពីការដាច់ហ្វ្រាំង។ ការហៅទូរសព្ទទៅអាជ្ញាធរខេត្ត Yen Bai និងឃុំ Phinh Ho មិនមានការឆ្លើយតបទេ។

យោងតាមសារព័ត៌មាន VNA បានឲ្យដឹងថា នគរបាល អង្គភាពយោធា មន្ត្រីមូលដ្ឋាន និងអ្នកស្រុក ត្រូវបានដាក់ពង្រាយ សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈដែលអាជ្ញាធរបានប្រាប់ថា ការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់កំពុងបន្តធ្វើ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm