មន្រ្តីជំនាញ៖ វ៉ាក់សាំងប្រភេទ Pfizer នឹង​បញ្ជូន​ទៅ​តាម​ខេត្តឆាប់ៗ​នេះ បន្ទាប់​ពី​ដំឡើង​ទូ​ត្រជាក់​រួចរាល់

2022/03/03 07:31:16 pm        764

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រកខណ្ឌទូទាំងប្រទស នឹងបញ្ចូនវ៉ាក់សាំងប្រភេទ Pfizer នៅតាមបណ្តាខេត្តឆាប់ៗនេះ បន្ទាប់ពីដំឡើងទូត្រជាក់រួចរាល់។ ជាជំហានដំបូង វ៉ាក់សាំងប្រភេទ Pfizer ដែលបញ្ចូនទៅតាមបណ្តារាជធានី-ខេត្ត ត្រូវចាក់ជូនក្រុមអាទិភាពជួរមុខ។

មានប្រសាសន៍ក្នុងកិច្ចសំភាសន៍ជាមួយBTV នៅថ្ងៃទី០៣ខែមីនានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា បច្ចុប្បន្នទូបង្កកត្រជាក់ខ្លាំង ទូទឹកកករក្សា​វ៉ាក់សាំង ​និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត ​ដែល​កម្ពុជា​ទទួលបានពីរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី ​នៅថ្ងៃទី២៨ខែកុម្ភៈកន្លងទៅ បាន​បញ្ជូន​ទៅដល់ស្ទើរទាំងអស់​ក្នុង​រាជធានីខេត្តទាំង២៥។

តាមការគ្រោងទុក វ៉ាក់សាំងប្រភេទPfizer ​នឹង​បញ្ជូន​ទៅតាមបណ្តាខេត្តឆាប់ៗនេះ ក្រោយពេល​ពីរាជ​ធានី-ខេត្ត ណាមួយ ​ដែលបានដំឡើងទូប្រព័ន្ធត្រជាក់រួចរាល់ ​បន្ទាប់មកវ៉ាក់សាំងនេះ និង​ចាក់ជូនក្រុមអាទិភាពជួរមុខ​ មានដូចជា៖ គ្រូពេទ្យ ប៉ូលិស និង​អាជ្ញាធរមូលដ្ឋានជាដើម។

បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសទី៤​ ជូនក្រុមអាទិភាព និង​ពលរដ្ឋអាយុ១៨ឆ្នាំឡើង​ គឺអនុវត្តនៅតែរាជធានីភ្នំពេញប៉ុណ្ណោះ ​ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុក​ក្នុង​សីតុណ្ហភាពត្រជាក់ដក ៨០អង្សាសេ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចំម្បងមួយ ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា ​បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។

បច្ចុប្បន្នកម្ពុជា ​រកវ៉ាក់សាំងកូវីដ-១៩ ​បានជាង៤៣ ​លានដូស ​រាប់បញ្ជូលទាំងការបញ្ជាទិញ​ពី​ប្រទេស​ចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ​ដល់ដូសទី៤៕អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm