មនុស្សម្នាក់ស្លាប់ និង ២៦នាក់រងរបួស ក្នុងឧបទ្ទវហេតុរថយន្ត ៥០គ្រឿងបុកតគ្នា នៅភាគពាយព្យក្រុងតូក្យូ

2025/12/27 10:58:14 pm        95

នគរបាលបានប្រាប់ឲ្យដឹងថា នៅលើផ្លូវល្បឿនលឿនមួយខ្សែ ក្នុងខេត្ត Gunma នៅភាគពាយព្យនៃទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ការមានឧបទ្ទវហេតុដ៏ធំដែលពាក់ព័ន្ធនឹងរថយន្តជាង ៥០គ្រឿង កាលពីថ្ងៃសុក្រ (ទី២៦ ខែធ្នូ) បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងតិច ២៦នាក់ផ្សេងទៀតរងរបួស ក្នុងនោះ ៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមនគរបាលបានឲ្យដឹងថា ហេតុការណ៍បុកតគ្នានេះ បានកើតឡើងនៅចំណុចចេញក្រៅក្រុង នៅផ្លូវល្បឿនលឿន Kan-etsu Expressway ក្នុងទីក្រុង Minakami នៅវេលាម៉ោងប្រហែល ៧:៣០នាទីយប់ (ម៉ោងក្នុងស្រុក) បន្ទាប់ពីរថយន្តជាច្រើនគ្រឿងទំនងជារអិលទឹកកក ដោយសារមានព្រិលធ្លាក់។ យ៉ាងហោចណាស់រថយន្ត ១០គ្រឿង ត្រូវបានឆាបឆេះ ដែលត្រូវប្រើពេលដល់ទៅជាង ៧ម៉ោង ដើម្បីពន្លត់។

គ្រោះថ្នាក់នេះ ផ្តើមចេញពីរថយន្តកុងតឺន័រ បានបើកទៅបុករថយន្ត ១គ្រឿងទៀត ដែលឈប់នៅលើផ្លូវនោះ បន្ទាប់ពីមានឧបទ្ទហេតុជាមួយរថយន្តតែ ១គ្រឿង ដោយបណ្តាលឲ្យមានការបុកតគ្នាចម្ងាយរហូតជាង ៣០០ម៉ែត្រ។ ស្ត្រីវ័យ ៧៧ឆ្នាំម្នាក់ មកពីទីក្រុងតូក្យូ នៅកៅអីខាងក្រោយរបស់រថយន្តនោះ បានបាត់បង់ជីវិត ចំណែកមនុស្ស ២១នាក់ទៀត បានរងរបួសស្រាល។

ផ្នែកនៃផ្លូវល្បឿនលឿននេះ ត្រូវបានបិទបន្ទាប់ពីនោះ ដោយមានរថយន្តរងការខូចខាតយ៉ាងដំណំបន្តគ្នា ដែលខ្លះឆេះខ្ទេចស្ទើរតែមើលលែងយល់ និងធ្វើឲ្យចំណុចចេញក្រៅក្រុងកកស្ទះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm