លោក Putin៖ អ៊ុយក្រែនមិនចង់ប្រញាប់ប្រញាល់ដោះស្រាយជម្លោះជាមួយរុស្ស៊ីដោយសន្តិវិធីនោះទេ

2025/12/28 06:32:51 pm        135

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីអាចកាត់យល់បានថា ទីក្រុងគីវមិនចង់ប្រញាប់ប្រញាល់បញ្ចប់ជម្លោះអ៊ុយក្រែនដោយមធ្យោបាយសន្តិវិធីនោះទេ ។

លោក Putin និយាយថា បើសិនជាអ៊ុយក្រែនពុំចង់ដោះស្រាយជម្លោះដោយសន្តិវិធីទេនោះ រុស្ស៊ីនឹងសម្រេចឲ្យបានគោលដៅទាំងអស់នៃប្រតិបត្តិការសឹកពិសេសរបស់ខ្លួន ដោយប្រើប្រាស់កម្លាំង ។

កាលពីព្រឹកថ្ងៃសៅរ៍ ជាការឆ្លើយតបចំពោះការវាយប្រហារយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា រុស្ស៊ីបានបង្ហាញបំណងប្រាថ្នារបស់ខ្លួនចង់បន្តសង្រ្គាម ខណៈទីក្រុងគីវ ចង់បានសន្តិភាព ។

សេតវិមានពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយជុំវិញអនុសាសន៍របស់លោក Putin ។

លោក Putin ដែលបានអង្កេតប៉ុស្តិ៍បញ្ជាការមួយកន្លែងក្នុងចំណោមប៉ុស្តិ៍បញ្ជាការជាច្រើនកន្លែងទៀតរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ទទួលបានរបាយការណ៍ពីនាយអគ្គសេនាធិការ Valery Gerasimov និងក្រុមមេបញ្ជាការកងកម្លាំងរុស្ស៊ីនៅភូមិភាគកណ្តាល និងភូមិភាគខាងកើត ។

ក្រុមមេបញ្ជាការរុស្ស៊ីទាំងនោះ និយាយប្រាប់លោក Putinថា កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទីក្រុង Myrnohrad, Rodynske និងទីក្រុង Artemivka ស្ថិតក្នុងតំបន់ Donetsk របស់អ៊ុយក្រែន ក៏ដូចជាទីក្រុង Huliaipole និងទីក្រុង Stepnohirsk ស្ថិតក្នុងតំបន់ Zaporizhzhia ។

ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ុយក្រែន និយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពសមរភូមិមុខរបស់ខ្លួនកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ពួកគេ បានរុញច្រានការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការរុលចូលទីក្រុង Myrnohrad និងទីក្រុង Huliaipole ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm