អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ

2022/03/03 08:32:22 pm        615

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅតាមទីប្រជុំជនចូលរួមវេចខ្ចប់កាកសំណល់ដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុខភាពសាធារណៈ ឈានទៅរកជ័យលាភីពានរង្វាន់រំដួលបីទង នៃទិវាទីក្រុងស្អាតលើកទី១១ និងការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។

នៅថ្ងៃទី២ ខែមីនាម្សិលមិញ អាជ្ញាធរខេត្តកំពង់ធំ ប្រារព្ធ​កម្មវិធីទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត” គាំទ្រការបើកទេសចរណ៍កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ​គោលបំណងនៃទិវានេះ ជំរុញ និងលើកកម្ពស់កិច្ចសហការ ការពារ​បរិស្ថាន​សំដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមាន​សោភ័ណភាព​ស្រស់បំព្រង គឺ គ្មានសំរាម គ្មានប្លាស្ទិក នៅតាមដងផ្លូវ តាមទីផ្សារ ទីប្រជុំជន សួនច្បារសាធារណៈនានា ធានាបាននូវសុខមាលភាពរបស់ ប្រជាពលរដ្ឋឲ្យបានប្រសើរ។ ជាពិសេស ជំរុញដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជីវករ សិស្សានុសិស្ស កម្មករ កម្មការិនី និងប្រជាពលរដ្ឋឲ្យចូលរួម​សំអាត​បរិស្ថានទាំងអស់គ្នា។

ឯកឧត្តម បន្តថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួម ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការផ្តល់សេវា ទុកដាក់សំរាម ដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ​និងបែងចែកសំរាម ទៅ​តាមលក្ខណៈ សំរាម សើម ស្ងួត រឹង រាវ ព្រមទាំងចាត់ទុកថា ​សកម្មភាពទុកដាក់កាកសំណល់ គឺជាកាតព្វកិច្ចទាំងអស់គ្នា​ ដែលត្រូវរួមគ្នាអនុវត្តន៍ប្រកបដោយទំនួលខុសត្រូវ។

ឯកឧត្តមបន្តថា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ​បានទទួលបានផ្ការំដួល ២ទង ហើយក៏ជាមោទនភាព​សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ ផងដែរ។

កិច្ចការងារបន្ត យើងទាំងអស់គ្នា បាននិងកំពុង​ស្វាងរក​ចំណុច​ខ្វះខាត ធ្វើការ​អភិវឌ្ឍន៍​បន្ថែមទៀត ដើម្បីបំពេញបាន​លក្ខខ័ណ្ឌ​ផ្សេងៗ ​ដាក់ប្រកួតប្រជែងជាមួយ ខេត្ត ក្រុងផ្សេងទៀត ដើម្បី​ទទួល​បានរំដួលបីទង ​អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) ខាងមុខ។

ឯកឧត្តម បញ្ជាក់ថា ជំហានខាងមុខ គឺ​ជាគោលដៅនៃការផ្លាស់ប្ដូរចំណង់ចំណូល​ចិត្តអ្នក​ទេសចរណ៍ ងាកទៅរកការដើរកម្សាន្តតាមតំបន់ជនបទ ​សហគមន៍ ​ទេសចរណ៍តំបន់ និង​តំបន់ធម្មជាតិនានា ​ការអភិវឌ្ឍវិស័យទេសចរណ៍ ស្របពេលដែលកម្ពុជា បង្កើនប្រសិទ្ធភាពនៃសកម្មភាពអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទៅតាមទីជនបទ ជំរុញឲ្យមានការអភិវឌ្ឍជំនាញ និងការអប់រំ ផ្សព្វផ្សាយផលិតផលទេសចរណ៍ ស្របតាមបរិបទ នៃវិស័យទេសចរណ៍ ឌីជីថល និង និន្នាការ ទីផ្សារ ទេសចរណ៍៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm