ប្រជាជនប៉ាឡេស្ទីន បន្តរងទុក្ខវេទនា ខណៈអាកាសធាតុត្រជាក់ និងភ្លៀងធ្លាក់ខ្លាំង វាយប្រហារតំបន់ហ្កាហ្សា

2025/12/28 10:48:01 pm        88

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃសៅរ៍ (២៧ ធ្នូ) ថា ជនភៀសខ្លួនប៉ាឡេស្ទីន រាប់ម៉ឺននាក់ ដែលរស់នៅដោយពុំមានផ្ទះសម្បែងក្នុងតំបន់ហ្កាហ្សាស្រ្ទីប កំពុងរងទុក្ខវេទនា ដោយសារព្យុះភ្លៀងរដូវរងាបន្តជន់លិចតង់ និងជម្រកបណ្ដោះអាសន្នរបស់ពួកគេ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល រយៈពេល ២ឆ្នាំ ដែលបានបំផ្លាញផ្នែកភាគច្រើននៃតំបន់ហ៊ុមព័ទ្ធនេះរួចទៅហើយ។

អ្នកឧតុនិយម បាននិយាយថា ប្រព័ន្ធសម្ពាធទាបនៅតំបន់ប៉ូល អមដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បានបោកបក់ឆ្លងកាត់តំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ ហើយនេះជាប្រព័ន្ធសម្ពាធទាបលើកទី៣ហើយ ដែលប៉ះពាល់ដល់ដែនដីប៉ាឡេស្ទីនមួយនេះ ស្របពេលរដូវរងាដ៏កំណាច ខណៈប្រព័ន្ធសម្ពាធទាបលើកទី៤ ត្រូវបានព្យាករថា នឹងវាយប្រហារតំបន់នេះចាប់ពីថ្ងៃចន្ទ សប្ដាហ៍ក្រោយតទៅ។

ក្រុមគ្រួសារជាច្រើនរស់នៅក្នុងតង់ចាប់តាំងពីចុងឆ្នាំ២០២៣ មក ដោយសារសង្គ្រាមរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ហើយមកទល់ពេលនេះ ពុំមានផ្ទះសម្បែងពិតប្រាកដនៅឡើយទេ។ តំបន់ដ៏តូចចង្អៀតមួយនេះក៏កំពុងប្រឈមនឹងសីតុណ្ហភាពត្រជាក់ខ្លាំង ភ្លៀង និងខ្យល់បក់ខ្លាំង ដោយអាជ្ញាធរព្រមានថា ភ្លៀងធ្លាក់ឥតឈប់ឈរអាចនឹងកើនកម្លាំងក្លាយទៅជាព្យុះពេញទំហឹង។

កាលពីដើមខែធ្នូ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចតង់ និងជម្រកបណ្ដោះអាសន្ននៅទូទាំងតំបន់ហ្កាហ្សារួចទៅហើយ ដោយអាជ្ញាធរនៅតំបន់ហ្កាហ្សា បានរាយការណ៍ថា មនុស្សយ៉ាងតិច ១៥នាក់ រួមទាំងទារក ៣នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ពាក់ព័ន្ធនឹងអាកាសធាតុរដូវរងាដ៏អាក្រក់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm