UN បន្តការអំពាវនាវឱ្យមានបទឈប់បាញ់នៅស៊ូដង់ ជុំវិញ «ទុក្ខវេទនាមិនអាចនឹកស្មានដល់» របស់ជនស៊ីវិល

2025/12/28 11:32:44 pm        71

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងសង្គ្រាមស៊ីវិលដ៏ឃោរឃៅរបស់ប្រទេសស៊ូដង់ ជាជម្លោះដ៏បង្ហូរឈាមដែលអង្គការសហប្រជាជាតិនិយាយថា បានបង្កើតវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ស្របពេលជនស៊ីវិលកំពុងតែជួប «ទុក្ខវេទនាដែលមិនអាចនឹកស្មានដល់»។

ការអំពាវនាវរបស់ប្រមុខ UN នេះ បានកើតឡើងបន្ទាប់ពីគំនិតផ្តួចផ្តើមសន្តិភាពមួយ របស់នាយករដ្ឋមន្ត្រីស៊ូដង់ លោក Kamil Idris ដាក់ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទកន្លងទៅ ដែលបានអំពាវនាវឱ្យកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដកហូតអាវុធ ប៉ុន្តែត្រូវបាន RSF បដិសេធ ដោយចាត់ទុកថាជា «ការស្រមើស្រមៃ»។

សង្គ្រាមស៊ូដង់ បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ នៅពេលការតស៊ូដណ្តើមអំណាចផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងយោធាប៉ារ៉ា RSF។ តាំងពីពេលនោះមក ជម្លោះបានធ្វើឱ្យមនុស្ស ៩,៦ លាននាក់ ជម្លៀសខ្លួនក្នុងស្រុក និងបង្ខំឱ្យមនុស្ស ៤,៣ លាននាក់ភៀសខ្លួនទៅប្រទេសជិតខាង ខណៈពលរដ្ឋចំនួន ៣០,៤ លាននាក់ឥឡូវនេះ ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមតួលេខរបស់ UN ។

ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNSC ក្នុងសប្តាហ៍នេះថា ការប្រយុទ្ធកាន់តែបង្ហូរឈាមនៅស៊ូដង់ កំពុងខិតជិតមកដល់ ហើយ «អំពើហិង្សា និងការបំផ្លិចបំផ្លាញដ៏គួរឱ្យភ្ញាក់ផ្អើល កើតឡើងរៀងរាល់ថ្ងៃ ដោយជនស៊ីវិលកំពុងស៊ូទ្រាំនឹងទុក្ខវេទនាដ៏ធំធេង និងមិនអាចនឹកស្មានដល់ ដែលគ្មានទីបញ្ចប់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm