អ្នកស្រាវជ្រាវ៖ រុស្ស៊ី ទំនងជាដាក់មីស៊ីលល្បឿនលឿនជាងសំឡេងថ្មី នៅអតីតមូលដ្ឋានទ័ពអាកាសក្នុងបេឡារុស

2025/12/28 11:35:06 pm        126

អ្នកស្រាវជ្រាវអាមេរិកពីររូប ដែលសិក្សារូបភាពផ្កាយរណប បានរកឃើញថា ទីក្រុងមូស្គូទំនងជាកំពុងដាក់ពង្រាយមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេងថ្មីដែលមានសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន នៅអតីតមូលដ្ឋានទ័ពអាកាសមួយនៅភាគខាងកើតប្រទេសបេឡារុស ដែលអាចជំរុញសមត្ថភាពរបស់រុស្ស៊ី ក្នុងការបញ្ជូនមីស៊ីលទៅទូទាំងទ្វីបអឺរ៉ុប។

ប្រភពមួយដែលដឹងបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយតម្លៃរបស់អ្នកស្រាវជ្រាវ បានស្របទៅនឹងការរកឃើញជាទូទៅរបស់ចារកម្មអាមេរិក។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្លាប់បញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់លោក ក្នុងការដាក់មីស៊ីល Oreshnik រយៈចម្ងាយមធ្យម ដែលមានចម្ងាយប៉ាន់ស្មានរហូតដល់ ៥៥០០គីឡូម៉ែត្រ នៅក្នុងបេឡារុស ប៉ុន្តែទីតាំងពិតប្រាកដមិនត្រូវបានគេរាយការណ៍ពីមុនមកនោះទេ។

អ្នកស្រាវជ្រាវបាននិយាយថា ពួកគេប្រាកដ ៩០% ថា ជើងទម្រចល័តសម្រាប់បាញ់មីស៊ីល Oreshnik នឹងត្រូវដាក់ពង្រាយនៅអតីតមូលដ្ឋានទ័ពអាកាសក្បែរក្រុង Krichev ចម្ងាយប្រហែល ៣០៧គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានីបេឡារុស និងចម្ងាយ ៤៧៨គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងមូស្គូ។

អ្នកជំនាញមួយចំនួននិយាយថា ការដាក់ពង្រាយមីស៊ីល Oreshnik នេះ អាចគូសបញ្ជាក់ពីការពឹងផ្អែកកាន់តែខ្លាំងរបស់វិមានក្រឹមឡាំង លើការគំរាមកំហែងអាវុធនុយក្លេអ៊ែរ ខណៈខ្លួនកំពុងចង់រារាំងសមាជិកណាតូ មិនឱ្យផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដែលអាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី។

ពុំមានការបញ្ជាក់ជាផ្លូវការលើរឿងនេះនៅឡើយទេ។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានបេឡារុស Belta ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Viktor Khrenin កាលពីថ្ងៃពុធកន្លងទៅថា ការដាក់ពង្រាយមីស៊ីល Oreshnik នឹងមិនផ្លាស់ប្តូរតុល្យភាពអំណាចនៅអឺរ៉ុបទេ ហើយនេះគឺជា «ការឆ្លើយតប» ចំពោះ «សកម្មភាពឈ្លានពាន» របស់លោកខាងលិច៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm