ពលរដ្ឋជាង ១០០គ្រួសារ ​ចូលសង់ខ្ទមលើដីក្រុមហ៊ុន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ដោះស្រាយ​

2022/03/03 08:48:04 pm        77

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារមកពីបណ្តាខេត្តផ្សេងៗគ្នា ​ចូល​ទន្ទ្រាន​ធ្វើការ​អាស្រ័យផល​នឹង​សង់ខ្ទមតូចៗ​ យ៉ាង​អណាធិបតេយ្យ​លើដី​​របស់​ក្រុមហ៊ុនចំការកៅស៊ូ​របស់ក្រុមហ៊ុន សុខ សំណាង ស្ថិតនៅចំណុចភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

តាមការបញ្ជាក់ពីលោក ឃុត ចន្ថា តំណាងឲ្យក្រុមហ៊ុន បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមករំលោភ​ចូល​មកធ្វើការអាស្រ័យផលលើផ្ទៃដីរបស់​ក្រុមហ៊ុន​នឹង​គៀងគរ​គ្នា​មក​ធ្វើជា​ជម្រក​ខ្ទម​តូចៗ​ក្នុងដី​ក្រុមហ៊ុន​ តាមរយៈមេខ្យល់មកពីបណ្តាខេត្តផ្សេងៗគ្នានោះរួមមាន ៖ដូចជាខេត្តសៀមរាប មាន​ចំនួន២៥គ្រួសារ ខេត្តកំពង់ចាម ១០គ្រួសារ កំពង់ធំ១១គ្រួសារ និងប្រជាពលរដ្ឋ​នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំនួន១៥២គ្រួសារផងដែរ។

លោក បានបន្តថា កន្លងមកខាងក្រុមហ៊ុន​ និងក្រុមការងារថ្នាក់ខេត្ត ​និងស្រុក រួមនិង​អនុប្រធាន​សាលាដំបួងខេត្ត​ក៏បានចុះពិនិត្យ និង​ស្រាវជ្រាវ​ទំនាស់ដីធ្លីនេះដល់​ទីតាំង​ក្រុមហ៊ុននេះ​ជាក់ស្តែង​នៅពេលដែលក្រុមការងារបានចុះពិនិត្យនោះ​ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នោះ​មិនព្រមទទួលស្គាល់​នឹងនៅតែ​បំពាន​ទន្រ្ទាន​ចូលសង់​ខ្ទមតូចៗ ​នឹងធ្វើការ​អាស្រ័យជា​បន្តបន្ទាប់ទៀតទៅវិញ។

យ៉ាងណាមិញលោក ហួរ ធី ប្រធាន​ការិយាល័យ​នីតិកម្ម​នឹង​សម្របសម្រួល​វិវាទ​ដោះស្រាយទំ​នាស់​ដីធ្លីមូលដ្ឋានរបស់​ស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា៖ កន្លងមកប្រជាពលរដ្ឋដែលបានចូល​មក​បំពាន​លើដីរបស់ក្រុមហ៊ុនសុខសំណាងនោះ​គឺមានត្រឹមតែ ២០គ្រួសារតែប៉ុណ្តោះ មកធ្វើជាកម្មករ​នឹង​ជួលដីក្រុមហ៊ុន​អាស្រ័យផល។ហើយមកដល់ពេលថ្មីៗនេះទៀត មានពលរដ្ឋកើនឡើង​ប្រហែល ១០០គ្រួសារជាង​បាន​គៀងគរ​គ្នា​តាមរយៈមេខ្យល់​បាន​មកសង់​ខ្ទមនឹងអាស្រ័យផលជាច្រើនគ្រួសារ​បន្ថែមទៀត​យ៉ាងអណាធិបតេយ្យ​នៅលើដីទំនាស់ខាងលើនេះ។

ករណីនេះ អាជ្ញាធរស្រុក បានធ្វើ​សម្របសម្រួល​ជាច្រើនដង​ប៉ុន្តែប្រជាពលរដ្ឋមិនព្រមស្តាប់​នឹង​ទទួល​យកនោះទេ នៅតែចូលរំលោភ​ទន្ទ្រាន​ដដែល​។

តាមសំដី​របស់​ពលរដ្ឋ បានអះអាងថា ពួកគាត់មកអាស្រ័យ​ផល​រស់នៅលើដីនេះ​អស់រយៈពេលជា​ច្រើន​ឆ្នាំមក​ហើយតាំងពីឆ្នាំ២០១៨ ​ពុំឃើញមានក្រុមហ៊ុន​មក​ហាមឃាត់​នោះឡើយ។ទើបតែពេលថ្មីៗនេះ ឃើញមានក្រុមហ៊ុន សុខសំណាង​ ដាំកៅស៊ូ មកធ្វើការ​ហាមឃាត់​មិន​ឲ្យពួកគាត់អាស្រ័យផល​ នឹងធ្វើជម្រកខ្ទមតូចៗនោះ។

ពាក់​ព័ន្ធករណី​ខាង​លើនេះដែរ ​ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត​ទទួល​បន្ទុក​ដោះស្រាយវិវាទ​ដីធ្លី​ថ្នាក់​ខេត្ត បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​ ដែល​កំពុង​ធ្វើការ​អាស្រ័យផល​និង​សង់​ខ្ទមតូចៗ​នៅលើចំណុចដីកំពុងមានវិវាទនោះ ​ត្រូវ​បញ្ឈប់​សកម្មភាព​ការ​សាងសង់​ខ្ទម​និង​អាស្រ័យផល​ ជាបណ្តោះអាសន្ន​សិន​រង​ចាំ​ការ​ដោះស្រាយ​បន្ត ដើម្បីឲ្យដឹងថា​ភាគី​ណា​រំលោភលើ​ភាគីណា ព្រោះថា​ដីដែល​បងប្អូន​ចូលមកសង់ខ្ទម និង​ធ្វើការ​អាស្រ័យ​ផល​នោះ​ អាជ្ញាធរស្រុកពុំបាន​មាន​ការ​ទទួល​ស្គាល់​និងមិនមានប័ណ្ណ​កាន់កាប់​នោះឡើយ៕ អត្ថបទ៖ ឃិន សារិទ្ធ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm