ប្រមុខណាតូ បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ស្របពេលក្ដីបារម្ភពីសន្តិសុខអឺរ៉ុប

2025/12/29 12:02:57 am        137

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិក «គាំទ្រយ៉ាងពេញទំហឹង» ចំពោះសម្ព័ន្ធយោធានេះ ដោយបដិសេធការអំពាវនាវឱ្យអឺរ៉ុប ស្វែងរកឯករាជ្យភាពយោធាពីទីក្រុងវ៉ាស៊ីនតោន ខណៈការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការដកថយរបស់សហរដ្ឋអាមេរិក ពីតំបន់អឺរ៉ុប ដែលប្រឈមនឹងវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់មក។

ថ្លែងប្រាប់សារព័ត៌មានអាល្លឺម៉ង់កាលពីថ្ងៃសុក្រកន្លងទៅ លោក Rutte បានលើកឡើងថា “លោកជឿជាក់យ៉ាងមុតមាំថា សហរដ្ឋអាមេរិក គាំទ្រយ៉ាងពេញទំហឹងចំពោះអង្គការណាតូ ដោយគ្មានការសង្ស័យនោះឡើយ”។

ការលើកឡើងរបស់ប្រមុខណាតូនេះ គឺជាការបដិសេធច្បាស់ៗចំពោះសំណួររបស់ប្រធានក្រុមនយោបាយធំបំផុតមួយក្នុងសភាអឺរ៉ុប ដែលចោទសួរថា តើអឺរ៉ុបនៅតែអាចពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន សម្រាប់សន្តិសុខខ្លួនបានដែរឬទេ ស្របពេលមានការផ្លាស់ប្តូរនយោបាយអាមេរិក។

លោក Rutte បាននិយាយថា អឺរ៉ុបត្រូវតែទទួលខុសត្រូវកាន់តែខ្លាំងចំពោះសន្តិសុខរបស់ខ្លួន រួមទាំងការចំណាយលើការការពារជាតិយោធាកាន់តែខ្ពស់ ប៉ុន្តែការងារនេះ គួរតែត្រូវបានធ្វើឡើងក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក នៅក្នុងក្របខណ្ឌអន្តរអាត្លង់ទិក។ ទាក់ទងនឹងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក លោក Rutte បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះអង្គការណាតូ ហើយនឹងបន្តការចូលរួមផ្នែកយោធារបស់ខ្លួននៅអឺរ៉ុប៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm