មេដឹកនាំកូរ៉េខាងជើង ពិនិត្យមើលការបាញ់សាកល្បងមីស៊ីលស៊ីបគោលដៅរយៈចម្ងាយឆ្ងាយ

2025/12/29 08:52:57 am        77

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានពិនិត្យមើលការបាញ់សាកល្បងមីស៊ីលស៊ីបគោលដៅយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ និងបានអំពាវនាវឱ្យមានការអភិវឌ្ឍ«គ្មានដែនកំណត់ និងប្រកបដោយចីរភាព»នៃកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់ប្រទេសលោក។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃចន្ទនេះថា លោកគីម បានបង្ហាញការពេញចិត្ត ខណៈមីស៊ីលស៊ីបគោលដៅបានហោះតាមបណ្តោយគន្លងរបស់វា ដែលកំណត់ឲ្យស្ថិតនៅខាងលើសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ និងបានទៅដល់ចំគោលដៅរបស់វា។

ការបាញ់សាកល្បង ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ គឺជាព្រឹត្តិការណ៍ចុងក្រោយបំផុតដែលលោកគីមបានចូលរួម ជាសកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើងដើម្បីបញ្ជាក់ពីវឌ្ឍនភាពផ្នែកយោធា និងសេដ្ឋកិច្ចរបស់ប្រទេស មុនពេលសមាជបក្សដ៏សំខាន់ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមឆ្នាំ២០២៦។ កិច្ចប្រជុំនេះ នឹងកំណត់ផែនការអភិវឌ្ឍន៍របស់កូរ៉េខាងជើងសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។

លោកគីម បាននិយាយថា «ការត្រួតពិនិត្យពីភាពជឿជាក់ និងការឆ្លើយតបយ៉ាងឆាប់រហ័សនៃសមាសភាពទប់ស្កាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើងលើមូលដ្ឋានជាប្រចាំ គ្រាន់តែជាការអនុវត្តទំនួលខុសត្រូវ» ខណៈប្រទេស «កំពុងប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងៗ»។ លោកក៏បានបញ្ជាក់ផងដែរថា ទីក្រុងព្យុងយ៉ាងនឹងបន្តលះបង់ «កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួនចំពោះការអភិវឌ្ឍគ្មានដែនកំណត់ និងប្រកបដោយចីរភាពនៃកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់រដ្ឋ» នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន KCNA។

អត្ថបទដែលទាក់ទង

ខណៈអាមេរិកបង្កើនវត្តមានយោធានៅតំបន់ការ៉ាអ៊ីប អ្នករិះគន់នៅអាមេរិកឡាទីនរំលឹកពីអតីតកាលអន្តរាគមន៍និយម
2025/12/29 10:36:14 am        1
មេដឹកនាំក្រុមហ៊ូទី៖ វត្តមានអ៊ីស្រាអែលណាមួយនៅក្នុងដែនដី Somaliland នឹងក្លាយជា «គោលដៅ»
2025/12/29 09:50:23 am        1
វិមានក្រឹមឡាំង៖ លោក Putin និងលោកTrump មិនគាំទ្រគំនិតឈប់បាញ់បណ្ដោះអាសន្នរវាងអឺរ៉ុប និងអ៊ុយក្រែនទេ
2025/12/29 09:28:30 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ខណៈអាមេរិកបង្កើនវត្តមានយោធានៅតំបន់ការ៉ាអ៊ីប អ្នករិះគន់នៅអាមេរិកឡាទីនរំលឹកពីអតីតកាលអន្តរាគមន៍និយម

2025/12/29 10:36:14 am
​មេដឹកនាំក្រុមហ៊ូទី៖ វត្តមានអ៊ីស្រាអែលណាមួយនៅក្នុងដែនដី Somaliland នឹងក្លាយជា «គោលដៅ»
2025/12/29 09:50:23 am
​មកទល់ព្រឹកនេះស្ថានការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក្រោយមានបទឈប់បាញ់
2025/12/29 09:48:13 am
​កម្ពុជា ផ្ញើកំណត់ទូតទៅថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការ JBC ថៃ-កម្ពុជា នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែង និងខណ្ឌសីមា
2025/12/29 09:42:45 am
​វិមានក្រឹមឡាំង៖ លោក Putin និងលោកTrump មិនគាំទ្រគំនិតឈប់បាញ់បណ្ដោះអាសន្នរវាងអឺរ៉ុប និងអ៊ុយក្រែនទេ
2025/12/29 09:28:30 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/28 12:22:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/28 01:45:04 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am