មន្ត្រី៖ មនុស្សមួយចំនួនបានស្លាប់ក្នុងការតវ៉ារបស់ក្រុមជនជាតិភាគតិច Alawite នៅឆ្នេរសមុទ្រស៊ីរី

2025/12/29 06:00:06 pm        205

យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្តបានឲ្យដឹងថា មនុស្សបីនាក់បានស្លាប់កាលពីថ្ងៃអាទិត្យ ទី ២៨ ខែធ្នូ នៅពេលដែលការតវ៉ារបស់ក្រុមជនជាតិភាគតិច Alawite នៅចំណុចកណ្តាលក្រុង Latakia ប្រទេសស៊ីរី បានប្រែក្លាយទៅជាការបាញ់ប្រហារ និងអំពើហិង្សាផ្សេងៗទៀត។

ប្រទេសស៊ីរី បានរង្គោះរង្គើដោយការបង្ហូរឈាមខាងនិកាយ ចាប់តាំងពីមេដឹកនាំយូរអង្វែង លោក Bashar al-Assad ដែលមកពីជនជាតិភាគតិច Alawite មូស្លីម ត្រូវបានបណ្តេញចេញដោយការវាយលុករបស់ក្រុមឧទ្ទាមកាលពីឆ្នាំមុន ហើយត្រូវបានជំនួសដោយរដ្ឋាភិបាលដឹកនាំដោយនិកាយស៊ុននី។

ក្រុមអ្នកតវ៉ាជនជាតិភាគតិច Alawite រាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅទីលាន Azhari ក្នុងក្រុង Latakia ដើម្បីទាមទារប្រព័ន្ធនយោបាយវិមជ្ឈការនៅក្នុងប្រទេសស៊ីរី និងការដោះលែងអ្នកទោសជនជាតិភាគតិច Alawite រាប់ពាន់នាក់។ រយៈពេលប្រហែលពីរម៉ោងនៃការតវ៉ា សំឡេងកាំភ្លើងបានលាន់ឮ នេះបើយោងតាមអ្នកសារព័ត៌មាន Reuters នៅកន្លែងកើតហេតុ។ ក្រោយមកកងកម្លាំងសន្តិសុខបានបាញ់កាំភ្លើងទៅលើអាកាស ហើយការតវ៉ាបានធ្លាក់ចូលទៅជាភាពវឹកវរ ដោយក្រុមអ្នកតវ៉ាបានសែងអ្នករងរបួសច្រើននាក់ចេញដោយថ្មើរជើង។

សេចក្តីថ្លែងការណ៍ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្ត Latakia ដែលត្រូវបានចែករំលែកទៅដល់អ្នកសារព័ត៌មានបាននិយាយថា មនុស្សបីនាក់ត្រូវបានសម្លាប់ និងមនុស្សជាង៤០នាក់បានរងរបួស។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm