កងទ័ពជើងទឹករបស់ប្រទេសម៉ិកស៊ិក បាននិយាយថា មនុស្ស១៣នាក់ បានស្លាប់ និងជិត១០០នាក់ រងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែធ្លាក់ផ្លូវកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ក្នុងតំបន់ Oaxaca ភាគពាយព្យ ប្រទេសម៉ិកស៊ិក ។

រថភ្លើង ដែលធ្វើដំណើររវាងឈូងសមុទ្រម៉ិកស៊ិក និងមហាសមុទ្រប៉ាស៊ីហ្វិក ដឹកអ្នកដំណើរ២៤១នាក់ និងក្រុមការងារលើរថភ្លើងចំនួន៩ នាក់។
អង្គភាពកងទ័ពជើងទឹកដដែលនិយាយថា អ្នករបួសសរុបចំនួន៩៨នាក់ ក្នុងនោះ៣៦នាក់ កំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រុមមន្ត្រីនិយាយថា រថភ្លើងបានធ្លាក់ចេញពីផ្លូវ ខណៈធ្វើដំណើរលើផ្លូវកោងជិតដល់ទីប្រជុំជន Nizanda ហើយនៅពេលនេះ ការស៊ើបអង្កេតកំពុងបន្ត។
លោកស្រីប្រធានាធិបតី ម៉ិកស៊ិក Claudia Sheinbaum បាននិយាយថា ៥នាក់ក្នុងចំណោមអ្នករងបួស មានស្ថានភាពធ្ងន់ធ្ងរ។
លោកស្រីបន្ថែមថា ក្រុមមន្ត្រីជាន់ខ្ពស់ រួមទាំងប្រមុខកងទ័ពជើងទឹក កំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ៕