កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការជាមួយ មូលនិធិម៉ានី បានបន្តចុះជួយបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក និងក្រុមគ្រួសារកងទ័ព ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ចំនួន ៣០០គ្រួសារ ក្នុងខេត្តសៀមរាប ។ បេសកកម្មនេះ ដឹកនាំដោយ ឯកឧត្តម ម៉ិញ បានកុសល តំណាងស.ស.យ.ក. រួមជាមួយអាជ្ញាធរខេត្តសៀមរាប។ ជំនួយឧបត្ថមដែលទទួលបានពីការគៀគរ ពីសប្បុរសជនគ្រប់ទិសទី បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកនាពេលនេះ រួមមាន៖ ស្បៀងអាហារ និងគ្រឿងបរិក្ខា ដែលចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
លើសពីសម្ភារៈ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងមូលនិធិម៉ានី សង្ឃឹមថាជំនួយទាំងអស់នេះជាចំណែកមួយ ក្នុងការផ្តល់កម្លាំងចិត្ត និងការចែករំលែកទុក្ខលំបាកដ៏ជាមួយបងប្អូនភៀសសឹកទាំងអស់ ក្នុងគ្រាលំបាកនេះ ដែលបងប្អូនជនភៀសសឹកកំពុងប្រឈម ។







