អ៊ីស្រាអែលបង្កើនរឹតបន្តឹងនៅតំបន់វេសបែង បន្ទាប់ពីចំនួនអ្នកស្លាប់នៅហ្កាហ្សា កើនឡើងជាង ៧១.000នាក់

2025/12/29 09:41:33 pm        234

កងកម្លាំងអ៊ីស្រាអែលបានបង្កើនការរឹតបន្តឹងទៅលើភូមិប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែង ( West Bank) កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានរបាយការណ៍អំពីបាញ់ប្រហារ ខណៈដែលអាជ្ញាធរសុខាភិបាលហ្កាហ្សាបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់នៅក្នុងតំបន់នេះពីជម្លោះដែលកំពុងបន្ត រហូតដល់ជាង ៧១.000 នាក់។

ប្រភពសន្តិសុខប៉ាឡេស្ទីន បាននិយាយថា នៅក្នុងតំបន់វេសបែងភាគកណ្តាល កងកម្លាំងអ៊ីស្រាអែលបានបិទច្រកចូលទៅកាន់ភូមិជាច្រើន នៅជិតទីក្រុងរ៉ាម៉ាឡា ( Ramallah) រួមទាំងភូមិ Ni'lin, Bil'in និង Kharbatha Bani Harith បន្ទាប់ពីការបាញ់ប្រហារត្រូវបានរាយការណ៍នៅជិតប៉ុស្តិ៍ត្រួតពិនិត្យយោធា ដោយបន្ថែមថា ការបិទនេះបានរំខានដល់ការធ្វើដំណើររបស់អ្នកស្រុកនៃភូមិចំនួន ១៣។

ពីដំបូងឡើយ កងទ័ពអ៊ីស្រាអែលបាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់ បានបើកការបាញ់ប្រហារនៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Hashmonaim ហើយបានរត់គេចខ្លួន ប៉ុន្តែក្រោយមកបាននិយាយថា ហេតុការណ៍នេះ ទាក់ទងនឹង«សកម្មភាពបាញ់ប្រហារ»។ កងកម្លាំងអ៊ីស្រាអែលបន្តប្រតិបត្តិការ ដើម្បីស្វែងរកចាប់ខ្មាន់កាំភ្លើងនោះ និងរឹបអូសអាវុធ។ 

នៅតំបន់វេសបែងភាគខាងជើង កងទ័ពអ៊ីស្រាអែលបានបន្តការឡោមព័ទ្ធយ៉ាងតឹងរ៉ឹងលើទីក្រុង Qabatiya រយៈពេល ២ថ្ងៃ ។ លោក Ahmed Zakarneh អភិបាលក្រុង Qabatiya បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបិទច្រកចូល ដាក់ចេញនូវបម្រាមគោចរ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបានឆ្មក់ឆែក ផ្ទះជាច្រើនខ្នង៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        1
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm