ប្រមុខក្រុមហេសបូឡាចោទអ៊ីស្រាអែលថា មិនអើពើនឹងកិច្ចព្រមព្រៀងឈប់បាញ់

2025/12/29 09:56:17 pm        173

មេដឹកនាំហេសបូឡា លោក Naim Qassem កាលពីថ្ងៃអាទិត្យ បាននិយាយថា ការសម្រេច ដើម្បីដកហូតអាវុធពីក្រុមនេះ នៅក្នុងប្រទេសលីបង់ គឺជា «ផែនការរបស់អ៊ីស្រាអែល និងអាមេរិក» ដោយចោទប្រកាន់អ៊ីស្រាអែលថា មិនបានគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន។

ក្រោមសម្ពាធយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក និងការភ័យខ្លាចនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលបានពង្រីក យោធាលីបង់ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការដកហូតអាវុធរបស់ក្រុមហេសបូឡានៅភាគខាងត្បូងនៃទន្លេ Litani ដែលស្ថិតនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ (១៩ ម៉ាយ) ពីព្រំដែនជាមួយអ៊ីស្រា   អែល នៅចុងឆ្នាំនេះ។

បន្ទាប់មកយោធាលីបង់ នឹងដោះស្រាយការដកហូតអាវុធពីចលនាដែលគាំទ្រដោយអ៊ីរ៉ង់ដែលនៅសល់

នៅក្នុងប្រទេសនេះ។

លោក Qassem បាននិយាយថា៖«ការដកហូតអាវុធ គឺជាផែនការរបស់អ៊ីស្រាអែល និងអាមេរិក។

«ការទាមទារការគ្រប់គ្រងអាវុធផ្តាច់មុខ ខណៈពេលដែលអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើឈ្លានពាន ហើយអាមេរិកកំពុងដាក់ឆន្ទៈរបស់ខ្លួនលើលីបង់ ដោយដកហូតអំណាចរបស់ខ្លួន មានន័យថា អ្នកមិនកំពុងធ្វើការ ដើម្បីផលប្រយោជន៍របស់លីបង់ទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីផលប្រយោជន៍នៃអ្វីដែលអ៊ីស្រាអែលចង់បាន»។

ទោះបីជាមានបទឈប់បាញ់ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ដែលត្រូវបានគេសន្មត់ថា នឹងបញ្ចប់អរិភាពជាងមួយឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើប្រទេសលីបង់ និងរក្សាកងទ័ពនៅក្នុងតំបន់ចំនួន ៥ ដែលអ៊ីស្រាអែលចាត់ទុកថា ជាយុទ្ធសាស្ត្រ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm