រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡារ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ TASS ស្តីពីលទ្ធផលឆ្នាំ ២០២៥ ថា ជប៉ុនបានបង្កើនល្បឿនឆ្ពោះទៅរកកម្មវីធីយោធាភាវូបនីយកម្ម ហើយទីក្រុងមូស្គូណែនាំទីក្រុងតូក្យូឲ្យ «ថ្លឹងថ្លែង»ពីផលវិបាកដែលអាចកើតមាន មុនពេលងាកទៅរកការសម្រេចចិត្តភ្លាមៗណាមួយនោះ។

លោក ឡាវរ៉ូវ បានថ្លែងថា៖«នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំជប៉ុនបាននិងកំពុងស្វែងរកការពន្លឿនការធ្វើយោធាភាវូបនីយកម្មរបស់ប្រទេសនេះ»។ «ឥទ្ធិពលអាក្រក់នៃវិធីសាស្រ្តបែបនេះទៅលើស្ថិរភាពក្នុងតំបន់ គឺជាក់ស្តែង»។
លោកបានបន្ថែមថា៖«ប្រទេសជិតខាងជប៉ុនរបស់យើង គួរតែថ្លឹងថ្លែងអ្វីៗគ្រប់យ៉ាង ឲ្យបានត្រឹមត្រូវមុនពេលធ្វើការសម្រេចចិត្តភ្លាមៗណាមួយ»៕
