ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាបង្ហាញការពិត នៅថ្ងៃខួបនៃការធ្លាក់យន្តហោះ Jeju Air

2025/12/29 11:02:23 pm        300

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃចន្ទ (ទី២៩ ខែធ្នូ) បានសុំអភ័យទោស ចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ១៧៩នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមអាកាសចរណ៍ Jeju Air កាលពីមួយឆ្នាំមុន ដោយប្តេជ្ញារកឲ្យឃើញមូលហេតុពិត ដែលនាំឲ្យកើតឧបទ្ទវហេតុយន្តហោះដ៏អាក្រក់បំផុត នៅលើដីរបស់ប្រទេសនេះ។

ក្នុងសារដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ លោក Lee បានលើកឡើងថា៖ «ក្នុងនាមជាប្រធានាធិបតី ដែលមានការទទួលខុសត្រូវ ក្នុងការការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន ខ្ញុំសុំអភ័យទោសយ៉ាងស្មោះអស់ពីចិត្តរបស់ខ្ញុំ»។

សូមបញ្ជាក់ថា សាច់ញាតិរបស់ជនរងគ្រោះ បានទាមទារឲ្យផ្ដល់ចម្លើយ អំពីឧបទ្ទវហេតុនេះ បន្ទាប់ពីអ្នកស៊ើបអង្កេត បានពន្យារពេលការចេញរបាយការណ៍ ស្តីពីអ្វីដែលជាកំហុសឆ្គង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពេលដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានជួបគ្រោះថ្នាក់ពេលចុះចត ដោយរត់ហួសផ្លូវរត់ ហើយទៅបុកនឹងឃឿនបេតុងយ៉ាងទំហឹង។

នាពេលនោះ យន្តហោះនោះបានផ្ទុះឆេះ ដែលបានផ្ដាច់ជីវិតមនុស្សទាំងអស់ លើកលេងតែ ២នាក់ ក្នុងចំណោមមនុស្ស ១៨១នាក់ជិះនៅលើនោះ។ ក្រុមប្រឹក្សាស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ និងផ្លូវដែកដែលដឹកនាំដោយរដ្ឋាភិបាល បានឲ្យដឹងនៅក្នុងរបាយការណ៍បឋមមួយក្នុងខែមករាថា ម៉ាស៊ីនទាំង២ របស់យន្តហោះ ត្រូវបានវាយប្រហារដោយបក្សី។ ប៉ុន្តែមន្ទិលសង្ស័យនៅតែមាន ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាព ការរចនាផ្លូវរត់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ជាកន្លែងដែលគ្រោះថ្នាក់បានកើតឡើង ហើយនិងសកម្មភាពអ្វីខ្លះដែលអ្នកបើកបរយន្តហោះ បានធ្វើនៅក្នុងប៉ុន្មាននាទីចុងក្រោយនៃការហោះហើរ នាពេលនោះ។

ក្រៅពីពាក្យសុំអភ័យទោស លោក Lee បានបញ្ជាក់បន្ថែមថា៖ «គ្រោះមហន្តរាយបានបង្ហាញយ៉ាងច្បាស់ពីបញ្ហាជាប្រព័ន្ធ និងដែនកំណត់នៃសង្គមរបស់យើង។ អ្វីដែលត្រូវការចាំបាច់នាពេលនេះ មិនមែនជាពាក្យសន្យាឲ្យតែបាន ឬពាក្យសម្ដីឲ្យតែមាននោះទេ ប៉ុន្តែជំនួសមកវិញ គឺការផ្លាស់ប្តូរ និងសកម្មភាពពិតប្រាកដ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm