អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានផ្តល់ការវាយតម្លៃក្នុងភាពសុទិដ្ឋិនិយមនៃសង្គ្រាម តាមរយៈសេចក្ដីថ្លែងការណ៍តាមវីដេអូដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងបានអំពាវនាវឲ្យប្រជាជនអ៊ុយក្រែនបន្តការទប់ទល់។

នៅក្នុងសេចក្ដីថ្លែងការណ៍លោក Zelenskyy បានអះអាងថា ជនជាតិរុស្ស៊ី ៩០០០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ៧ថ្ងៃមកនេះចាប់តាំងពីការឈ្លានពាន។ លោកបាននិយាយយោងទៅរកអ្នកមានអាយុ ១៩ និង ២០ឆ្នាំជាអ្នកដែលត្រូវបានគេប្រើប្រាស់ ហើយបានប្រាប់ពួកគេឲ្យត្រឡប់ទៅប្រទេសវិញ ជាមួយទាហានរុស្ស៊ីទាំងអស់។ កងកម្លាំងប្រធានាធិបតីលោក Vladimir Putin របស់រុស្សីបានអះអាងថា បានគ្រប់គ្រងទាំងស្រុងទីក្រុង Kherson ប៉ុន្តែលោក Zelenskyy មិនបាននិយាយថា តើរុស្សីបានដណ្ដើមយកទីក្រុងណាខ្លះនោះទេ៕
អត្ថបទ៖ ប៊ុនថន