កងកម្លាំងយោធាកូរ៉េខាងត្បូង និងអាមេរិក បញ្ចប់សមយុទ្ធហ្វឹកហ្វឺនរួមគ្នា

2025/12/30 02:39:24 am        89

បើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យោធាកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនបានបញ្ចប់សមយុទ្ធយោធារួមគ្នាទាំងអស់ជាមួយសហរដ្ឋអាមេរិក ជាការហាត់សមធ្វើសង្គ្រាមដែលត្រូវបានពន្យារពេលកាលពីខែសីហាឆ្នាំនេះ។

សារព័ត៌មាន Yonhap News បានរាយការណ៍នៅថ្ងៃចន្ទ (ទី២៩ ខែធ្នូ) នេះថា នាយសេនាធិការចម្រុះ (JCS) បានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ចប់ហ្វឺកហ្វឹនចំនួន ២២ ក្នុងចំណោមសមយុទ្ធលើទីលានជាក់ស្ដែង ៤០។ JCS បានបញ្ជាក់បន្ថែមថា៖ «ដើម្បីធានាឲ្យមានលំនឹងការត្រៀមលក្ខណៈយោធាប្រកបដោយតុល្យភាពពេញមួយឆ្នាំ និងរក្សាលក្ខខណ្ឌល្អប្រសើរបំផុត សម្រាប់ការហ្វឹកហ្វឺន យើងបានរៀបចំឡើងវិញចំនួន ២២ នៃសមយុទ្ធរួមគ្នាប្រហែល ៤០ ហើយបានបញ្ចប់នៅចុងឆ្នាំ»។

កាលពីខែសីហា កូរ៉េខាងត្បូង បានពន្យារពេលផ្នែកខ្លះនៃសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកនេះ ដោយបញ្ជាក់ថា ស្ទើរតែពាក់កណ្តាលនៃសមយុទ្ធចំនួន ៤០ ដែលបានគ្រោងទុក នឹងត្រូវពន្យារពេលទៅខែបន្ទាប់។ យោធាបានលើកឡើងពីកត្តាជាច្រើន ពាក់ព័ន្ធការពន្យារពេលនេះ ដែលរួមមានទាំងរលកកម្ដៅក្នុងរដូវក្តៅ និងអត្ថប្រយោជន៍នៃការពង្រីកសមយុទ្ធពេញមួយឆ្នាំ ដើម្បីធ្វើឲ្យការត្រៀមខ្លួនកាន់តែប្រសើរឡើង។

តែការសម្រេច កាលពីខែសីហា ត្រូវបានគេមើលឃើញថា ជាកាយវិការមួយពីរដ្ឋបាលរបស់ប្រធានាធិបតី លោក Lee Jae Myung ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដ៏តានតឹងយូរអង្វែងជាមួយទីក្រុងព្យុងយ៉ាង និងស្តារកិច្ចសហប្រតិបត្តិការអន្តរកូរ៉េឡើងវិញ។

គួរដឹងថា ទាហានអាមេរិកជាង ២៨.៥០០នាក់ ឈរជើងនៅកូរ៉េខាងត្បូង ក្រោមសន្ធិសញ្ញាការពារជាតិទ្វេភាគី ខណៈដែលសង្រ្គាមអន្តរកូរ៉េនៃទសវត្សរ៍ឆ្នាំ១៩៥០ បានបញ្ចប់ដោយការឈប់បាញ់បណ្ដោះអាសន្ន មិនមែនជាបទឈប់បាញ់ផ្លូវការនោះទេ ដោយធ្វើឲ្យប្រទេសកូរ៉េទាំង២ ដោយលក្ខណៈបច្ចេកទេស នៅតែស្ថិតក្នុងការមានសង្រ្គាមជាមួយគ្នា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm