វិមានក្រឹមឡាំង៖ អ៊ុយក្រែនគួរតែដកទ័ពពីតំបន់ Donbas ហើយការជជែកទូរសព្ទ Putin-Trump រំពឹងកើតមានឆាប់ៗ

2025/12/30 02:41:19 am        144

វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២៩ ខែធ្នូ) នេះ បានលើកឡើងថា អ៊ុយក្រែនគួរតែដកកងទ័ពរបស់ខ្លួនចេញពីផ្នែកនៃតំបន់ Donbas ដែលខ្លួននៅតែគ្រប់គ្រង ប្រសិនបើប្រទេសនេះចង់បានសន្តិភាព ហើយថា ប្រសិនបើទីក្រុងគីវមិនធ្វើកិច្ចព្រមព្រៀងទេនោះ ខ្លួននឹងកាន់តែបាត់បង់ដែនដីបន្ថែមទៀត។

ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងសហរដ្ឋ លោក Vladimir Putin និងលោក Donald Trump បានជជែកគ្នា កាលពីថ្ងៃអាទិត្យ នៅមុនកិច្ចប្រជុំរបស់មេដឹកនាំអាមេរិក នៅទីក្រុង Miami ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការសន្ទនាតាមទូរសព្ទមួយផ្សេងទៀត ត្រូវបានគ្រោងទុកក្នុងពេលឆាប់ៗនេះ។

លោក Peskov បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញគំនិតបង្កើតតំបន់សេដ្ឋកិច្ចសេរី នៅតំបន់ Donbas ឬអំពីអនាគតនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលត្រូវបានគ្រប់គ្រងដោយរុស្ស៊ី ដោយគ្រាន់តែបានប្រាប់ថា វិមានក្រឹមឡាំងយល់ថា ជារឿងមិនសមរម្យ។

នៅពេលត្រូវបានសួរអំពីការកត់សម្គាល់របស់ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov អំពីការសម្រេចដែលទីក្រុង Kyiv ត្រូវចាំបាច់ដោះស្រាយបញ្ហាតំបន់ Donbas លោក Peskov បានឆ្លើយថា អ៊ុយក្រែនគួរតែដកកងទ័ពរបស់ខ្លួនចេញពីផ្នែកដែលពួកគេនៅតែគ្រប់គ្រង។

បើយោងតាមការប៉ាន់ប្រមាណរបស់រុស្ស៊ី បានបង្ហាញថា បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រង ១ភាគ៥ នៃដែនដីរបស់អ៊ុយក្រែន ក្នុងនោះរួមទាំងតំបន់គ្រីម៉ាដែលខ្លួនបានបញ្ចូលជាដែនដីឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤ ប្រហែល ៩០ភាគរយនៃតំបន់ Donbas ៧៥ភាគរយនៃតំបន់ Zaporizhzhia និង Kherson ហើយនិងកាន់កាប់តិចតួចលើតំបន់ Kharkiv, Sumy, Mykolaiv និង Dnipropetrovsk៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm