ក្តីសង្ឃឹមសន្តិភាពស្រពេចស្រពិល ខណៈរុស្ស៊ី ចោទអ៊ុយក្រែនថា ព្យាយាមវាយប្រហារនិវេសនដ្ឋានលោក Putin

2025/12/30 03:55:13 pm        119

រុស្ស៊ី កាលពីថ្ងៃចន្ទ (២៩ ធ្នូ) បានចោទប្រកាន់អ៊ុយក្រែន ថាបានព្យាយាមវាយប្រហារនិវេសនដ្ឋានរបស់លោកប្រធានាធិបតី Vladimir Putin នៅភាគខាងជើងនៃប្រទេសរុស្ស៊ី ប៉ុន្តែមិនិបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងនេះឡើយ ក្នុងអ្វីដែលទីក្រុងគីវបានច្រានចោលថា គ្មានមូលដ្ឋាន និងត្រូវបានរៀបចំឡើងដើម្បីបំផ្លាញកិច្ចចរចាសន្តិភាព។

ការចោទដាក់គ្នាទៅវិញទៅមកទាំងកំហឹង — ដោយរួមទាំងការលើកឡើងរបស់រុស្ស៊ីដែលថា ខ្លួនកំពុងពិនិត្យឡើងវិញនូវជំហរក្នុងកិច្ចចរចាដើម្បីឆ្លើយតបនឹងការវាយប្រហារនោះ — បានក្លាយជាជំហានថយក្រោយថ្មីមួយដល់ចក្ខុវិស័យសម្រាប់សន្តិភាពនៅអ៊ុយក្រែន។ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោក Putin បានប្រាប់លោកពីការវាយប្រហារដែលត្រូវចោទប្រកាន់នោះ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីព្រឹកថ្ងៃចន្ទ ដែលក៏បានធ្វើលោកខឹងសម្បារណាស់ ប៉ុន្តែទោះយ៉ាងនេះក្ដី លោក Trump បានបញ្ជាក់ជាថ្មីពីជំនឿចិត្តរបស់លោកថា កិច្ចព្រមព្រៀងសន្តិភាពអាចនឹងខិតជិតមកដល់ហើយ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា អ៊ុយក្រែន ព្យាយាមវាយប្រហារនិវេសនដ្ឋានដ្ឋានរបស់លោក Putin នៅក្នុងតំបន់ Novgorod ភាគខាងលិចទីក្រុងមូស្គូ នៅថ្ងៃទី ២៨-២៩ ខែធ្នូ ដោយប្រើយានដ្រូនរយៈចម្ងាយឆ្ងាយចំនួន ៩១គ្រឿង ដែលយានទាំងអស់នោះត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបដិសេធថា អ៊ុយក្រែនមិនបានគ្រោងទុកការវាយប្រហារបែបនេះទេ ដោយចោទទៅរុស្ស៊ីវិញថា កំពុងរៀបចំផែនការវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុងគីវ ហើយសង្កត់ធ្ងន់ថា រុស្ស៊ីចង់ធ្វើឱ្យខូចដល់វឌ្ឍនភាពក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ស្តីពីការបញ្ចប់សង្គ្រាម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm