រដ្ឋមន្រី្តក្រសួងវប្បធម៌ ស្នើយុវជនត្រូវស្គាល់នូវអ្វីដែលជាវប្បធម៌ជាតិ ដោយ ធ្វើយ៉ាងណាឲ្យការអភិរក្សទៅជាការអភិវឌ្ឍន៍

2022/03/03 11:50:37 pm        394

ភ្នំុពេញ ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើដល់យុវជន ត្រូវស្គាល់នូវអ្វីដែលជាវប្បធម៌ជាតិ ដោយធ្វើយ៉ាងណាឲ្យការអភិរក្ស ទៅជាការអភិវឌ្ឍន៍ ព្រោះថាវប្បធម៌ ត្រូវថែរក្សាផង និងធ្វើឲ្យរីកចម្រើនទៅមុខទៀត ដើម្បីចូលរួមអភិវឌ្ឍន៍នូវសេដ្ឋកិច្ចជាតិ។

​ការថ្លែងរបស់របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះ ពិធីបើកទិវាវប្បធម៌ជាតិ លើកទី២៤ ក្រោមប្រធានបទ“យុវជនដើម្បីវប្បធម៌ជាតិ”នាសាលសន្និសីទចតុម្មុខ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោកជំទាវ រដ្ឋមន្រី្ត បានលើកឡើងទៀតថា ទិវាវប្បធម៌ជាតិ ៣មីនា ជានិច្ចកាលនៅតែជាទិវាមួយ ដ៏មានតម្លៃនៅក្នុងការលើកកម្ពស់ ក្នុងការថែរក្សានូវអ្វីដែលជាមរតករបស់ដូនតាយើង។ ជាការពិតក្នុងវិបតិ្តកូវីដ-១៩ កាលពីឆ្នាំ២០២១កន្លងមកនេះ យើងមិនបានរៀបចំទិវាវប្បធម៌ជាតិ៣មីនា។ ដូច្នេះឆ្នាំ២០២២នេះ សភាពការណ៍មានការធូរស្រាលបន្តិច ប៉ុន្តែមិនមែនជាការធ្វេសប្រហែសនោះទេ។ 

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានបន្តទៀតថា កម្លាំងយុវជនគឺជាសក្តានុពលធនធានមនុស្សដ៏សំខាន់មិនអាចខ្វះបាននៅក្នុងការរួមចំណែកអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិផងដែរ។ ក្នុងបរិបទនៃការរីកចម្រើនបែបឌីជីថលជាសាកលនៅក្នុងសតវត្សរ៍ទី២១នេះ យុវជនកម្ពុជាមិនត្រឹមតែត្រូវមានការអប់រំ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាប្រកបដោយគុណភាព និងសមធម៌ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ត្រូវចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពសិល្បៈវប្បធម៌ ទាំងក្នុងទិដ្ឋភាពសង្គម និងទិដ្ឋភាពសេដ្ឋកិច្ចផងដែរ៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm