ចិន បើកសមយុទ្ធបាញ់គ្រាប់ពិតជុំវិញកោះតៃវ៉ាន់ ក្នុងហ្គេមសង្គ្រាមដ៏ធំបំផុតរបស់ខ្លួនមកទល់បច្ចុប្បន្ន

2025/12/30 03:58:30 pm        132

ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ១០ម៉ោង ជុំវិញកោះតៃវ៉ាន់ នៅថ្ងៃអង្គារ (៣០ ធ្នូ) នេះ ក្នុងថ្ងៃទីពីរនៃហ្គេមសង្គ្រាមដ៏ធំបំផុតរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះ ដែលមានបំណងកាត់ផ្តាច់ទំនាក់ទំនងរបស់តំបន់នេះយ៉ាងឆាប់រហ័សពីការគាំទ្រខាងក្រៅ ក្នុងករណីមានជម្លោះ។

បញ្ជាការភាគខាងកើតរបស់កងទ័ពចិន បាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងរហូតដល់ម៉ោង ៦ ល្ងាច (ម៉ោងក្នុងស្រុក) នៅក្នុងសមុទ្រ និងដែនអាកាសនៃទីតាំងចំនួន៥ ជុំវិញកោះ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់យោធាចិន ក្នុងការ «ប្រយុទ្ធប្រឆាំងនឹងពួកផ្ដាច់ខ្លួននិយម និងលើកកម្ពស់ការបង្រួបបង្រួមដោយមិនស្ទាក់ស្ទើរ»។

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិន កាលពីថ្ងៃចន្ទ បានកំណត់តំបន់ពីរបន្ថែមទៀត ដែលសមយុទ្ធបាញ់គ្រាប់ពិតនឹងត្រូវធ្វើឡើង ដោយធ្វើឱ្យហ្គេមសង្រ្គាមឈ្មោះថា "បេសកកម្មយុត្តិធម៌ ២០២៥" នេះ ក្លាយជាសមយុទ្ធដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន គិតតាមការគ្របដណ្តប់សរុប និងនៅក្នុងតំបន់ដែលនៅជិតកោះតៃវ៉ាន់ ជាងសមយុទ្ធមុនៗ។

យោធាចិន និយាយថា ខ្លួនបានដាក់ពង្រាយនាវាពិឃាត យន្តហោះទម្លាក់គ្រាប់បែក និងអង្គភាពផ្សេងៗទៀត ដើម្បីហ្វឹកហាត់ប្រតិបត្តិការតាមសមុទ្រ ការពារដែនអាកាស និងប្រឆាំងនាវាមុជទឹក នៅថ្ងៃអង្គារនេះ ដើម្បី «សាកល្បងសមត្ថភាពរបស់កងទ័ពជើងទឹក និងកងទ័ពអាកាស ក្នុងការសម្របសម្រួល សម្រាប់ការទប់ស្កាត់ និងការគ្រប់គ្រងរួមបញ្ចូលគ្នា»។

សមយុទ្ធទ្រង់ទ្រាយធំនេះបានចាប់ផ្តើមរយៈពេល ១១ថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់តម្លៃ ១១,១ពាន់លានដុល្លារអាមេរិកដល់កោះតៃវ៉ាន់ ដែលធ្វើឱ្យក្រសួងការពារជាតិចិន មិនពេញចិត្តយ៉ាងខ្លាំង និងព្រមានថា យោធាចិននឹង «ចាត់វិធានការយ៉ាងខ្លាំងក្លា» ជាការឆ្លើយតប៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        43
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm