ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ ថា លោកមិនព្រួយបារម្ភអំពីការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតរបស់ចិននៅជុំវិញកោះតៃវ៉ាន់ទេ ដោយទំនងជាមិនអើពើទៅនឹងលទ្ធភាពរបស់សមភាគី លោក Xi Jinping ដែលបញ្ជាឱ្យមានការក្រសោបយកកោះនេះ។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅពេលត្រូវបានសួរអំពីសមយុទ្ធទាំងនោះថា «ខ្ញុំមានទំនាក់ទំនងល្អប្រសើរជាមួយលោកប្រធានាធិបតី Xi ហើយលោកមិនបានប្រាប់ខ្ញុំអ្វីទាំងអស់អំពីបញ្ហានេះ។ ខ្ញុំពិតជាបានឃើញវារួចហើយ»។ លោក Trump បាននិយាយដោយសំដៅទៅលើការក្រសោបយកកោះនេះថា «ខ្ញុំមិនជឿថាលោកXi នឹងធ្វើរឿងនេះ នោះទេ»។ នៅពេលត្រូវបានសួរថាតើសមយុទ្ធទាំងនេះធ្វើឱ្យលោកព្រួយបារម្ភដែរឬទេ លោកបានឆ្លើយថា «ទេ គ្មានអ្វីធ្វើឱ្យខ្ញុំព្រួយបារម្ភទេ»។

«ពួកគេបានធ្វើសមយុទ្ធកងទ័ពជើងទឹករយៈពេល២០ឆ្នាំមកហើយនៅក្នុងតំបន់នោះ។ ប្រទេសចិន ដែលអះអាងសិទ្ធលើកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទបានចាប់ផ្តើមសមយុទ្ធដែលខ្លួននិយាយថានឹងប្រៀបប្រដូចទៅនឹងការបិទផ្លូវកំពង់ផែសំខាន់ៗរបស់កោះនេះ។
ការបង្ហាញកម្លាំងនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលលោក Trump បានអនុម័តកញ្ចប់អាវុធថ្មីដ៏សំខាន់សម្រាប់កោះតៃវ៉ាន់។ សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តជាច្រើនទសវត្សរ៍មកហើយ ក្នុងការធានាការការពារកោះតៃវ៉ាន់ ខណៈនៅតែមិនច្បាស់លាស់អំពីថាតើយោធាសហរដ្ឋអាមេរិកខ្លួនឯងនឹងធ្វើអន្តរាគមន៍ក្នុងការក្រសោបយកកោះនេះដែរ ឬយ៉ាងណា។