លោក Putin ប្រាប់កងទ័ពរុស្ស៊ី ឱ្យជំរុញយុទ្ធនាការដណ្តើមយកតំបន់ភាគខាងត្បូងអ៊ុយក្រែន

2025/12/30 06:30:54 pm        78

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ (២៩ ធ្នូ) បានប្រាប់កងទ័ពរបស់លោកឱ្យជំរុញយុទ្ធនាការកាន់តែខ្លាំងឡើង ដើម្បីដណ្ដើមការគ្រប់គ្រងទាំងស្រុងលើតំបន់ Zaporizhzhia នៅភាគខាងត្បូងរបស់អ៊ុយក្រែន រួមទាំងតំបន់ Donbas នៅភាគខាងកើតដ៏ធំល្វឹងល្វើយ បន្ទាប់ពីមេបញ្ជាការរុស្ស៊ីមួយរូបបាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូ ស្ថិតនៅចម្ងាយ ១៥គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុងធំបំផុតរបស់តំបន់ Zaporizhzhia។

លោក Putin បានធ្វើអត្ថាធិប្បាយបែបនេះក្នុងកិច្ចប្រជុំវិមានក្រឹមឡាំង ជាមួយក្រុមមេបញ្ជាការយោធាជាន់ខ្ពស់ និងលោក Andrei Belousov រដ្ឋមន្ត្រីក្រសួងការពារជាតិ។ សុន្ទរកថានេះបានកើតឡើងរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Putin បានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ស្ដីពីដំណើរការកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។

ឧត្តមសេនីយ៍ឯក Mikhail Teplinsky មេបញ្ជាការក្រុមយោធាមួយរបស់រុស្ស៊ី បានប្រាប់លោក Putin ថា កងកម្លាំងរុស្ស៊ី កំពុងខិតជិតដល់ទីក្រុង Zaporizhzhia ដែលមានឈ្មោះដូចតំបន់ដ៏ធំមួយនេះ និងជាទីក្រុងដែលមានប្រជាជនមុនសង្គ្រាមជាង ៧សែននាក់។ រុស្ស៊ីគ្រប់គ្រងប្រហែល ៧៥% ទៅហើយនៃតំបន់ Zaporizhzhia ទាំងមូល ហើយតំបន់នេះជាខេត្តមួយក្នុងចំណោមខេត្តអ៊ុយក្រែនចំនួន៤ ដែលលោក Putin អះអាងក្នុងឆ្នាំ២០២២ថា ជាផ្នែកមួយរបស់រុស្ស៊ី។

នៅថ្ងៃចន្ទដដែលនោះ លោក Putin ក៏បាននិយាយថា រុស្ស៊ីត្រូវតែបន្តប្រតិបត្តិការវាយលុក ដើម្បីដណ្ដើមការគ្រប់គ្រងពេញលេញលើតំបន់ Donbas ដ៏សំខាន់។ ឧត្តមសេនីយ៍ Valery Gerasimov ប្រធាននាយសេនាធិការកងទ័ពរុស្ស៊ី ធ្លាប់បានប្រាប់លោក Putin ថា កងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងរុលទៅមុខស្ទើរតែគ្រប់ខ្សែបន្ទាត់ជួរមុខទាំងអស់ ខណៈកងកម្លាំងរបស់អ៊ុយក្រែន កំពុងផ្តោតលើការការពារ និងព្យាយាមទប់ការវាយប្រហារ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm