ព្យុះរដូវរងា Ezra រំខានការធ្វើដំណើរនៅសហរដ្ឋអាមេរិក ខណៈក្រុមឧតុនិយមព្រមានពីព្យុះស៊ីក្លូនដ៏ធំ

2025/12/30 06:34:56 pm        122

ព្យុះរដូវរងា ឈ្មោះថា Ezra បានរំខានដល់ការធ្វើដំណើរវិស្សមកាលនៅទូទាំងភាគឦសានសហរដ្ឋអាមេរិក តំបន់កណ្ដាលប៉ែកខាងលិច និងតំបន់ Great Lakes ដ៏ធំល្វឹងល្វើយ សម្រាប់ថ្ងៃទីបីជាប់ៗគ្នា កាលពីថ្ងៃចន្ទ (២៩ ធ្នូ) ដែលបណ្តាលឱ្យជើងហោះហើររាប់ពាន់ជើងត្រូវពន្យារពេល និងការលុបចោលរាប់រយជើងផ្សេងទៀត ខណៈក្រុមឧតុនិយមបានព្រមានពី "ព្យុះស៊ីក្លូន បម" (Bomb Cyclone) ដ៏មានឥទ្ធិពល ដែលអាចធ្វើឱ្យការធ្វើដំណើរកាន់តែចលាចល មុនថ្ងៃឈប់សម្រាកឆ្នាំថ្មី។

យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរជិត ៦.០០០ជើង ត្រូវបានពន្យារពេល និងចំនួន ៧៥១ជើង ត្រូវបានលុបចោល គិតត្រឹមរសៀលថ្ងៃចន្ទ (ពេលវេលាក្នុងស្រុក)។ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក ការរំខានមកពីអាកាសធាតុ បានលុបចោលជើងហោះហើរជាង ៣.៦០០ជើង និងការពន្យារពេលជាង ៣០.០០០ជើងហោះហើរ រួចមកហើយ។

ព្យុះរដូវរងានេះបានវាយប្រហារក្នុងអំឡុងពេលធ្វើដំណើរដ៏មមាញឹកបំផុតមួយនៃឆ្នាំ ពោលគឺ ស្របពេលថ្ងៃបុណ្យនិងការឈប់សម្រាកជាច្រើន។ អ្នកធ្វើដំណើរវិស្សមកាល បានជួបប្រទះការរង់ចាំដ៏យូរ ការពិបាកកក់សំបុត្រឡើងវិញ និងបញ្ហាប្រឈមកន្លែងស្នាក់នៅ ខណៈក្រុមហ៊ុនអាកាសចរណ៍ កំពុងទប់ទល់នឹងអាកាសធាតុរដូវរងាធ្ងន់ធ្ងរ។

ក្រុមអ្នកឧតុនិយមមកពីស្ថាប័នអាកាសធាតុ AccuWeather បានព្រមានថា ព្យុះដ៏ខ្លាំងក្លានេះនឹងកាន់តែកើនកម្លាំងខ្លាំងដូចគ្រាប់បែកដ៏ធំ ទៅជា "ព្យុះស៊ីក្លូន បម" រហូតដល់យប់ថ្ងៃចន្ទ ដោយនាំមកនូវស្ថានភាពព្យុះព្រិល សំណុំទឹកកកដ៏គ្រោះថ្នាក់ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ ចាប់ពីរដ្ឋ Wisconsin ដល់រដ្ឋ Maine របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm