ការតវ៉ាជាច្រើនបានផ្ទុះឡើងនៅក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីម្ចាស់អាជីវកម្មបានបិទហាងរបស់ខ្លួន ក្នុងប្រតិកម្មទៅនឹងរូបិយប័ណ្ណជាតិដែលធ្លាក់ចុះ ហើយគ្មានការធ្វើឲ្យប្រសើរឡើងណាមួយទំនងជាបង្ហាញឲ្យឃើញក្នុងពេលមានវិបត្តិជាច្រើនដែលកំពុងបន្តកើតមាន។

ម្ចាស់ហាង នៅជិតមជ្ឈមណ្ឌលផ្សារទំនើបបច្ចេកវិទ្យានិងទូរស័ព្ទចល័តធំៗចំនួនពីរកន្លែងនៅក្នុងតំបន់ Jomhouri នៃរដ្ឋធានី បានបិទអាជីវកម្មរបស់ពួកគេ និងបានស្រែកពាក្យស្លោកផ្សេងៗ។
វីដេអូដែលកំពុងចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គមបានបង្ហាញថា មានការជួបជុំគ្នាកាន់តែច្រើនឡើងនៅក្នុងតំបន់តែមួយនោះ ព្រមទាំងសង្កាត់នៅក្បែរៗនោះផ្សេងទៀតក្នុងទីក្រុងតេអេរ៉ង់ ដោយក្រុមអ្នកតវ៉ា បានស្រែកថា «កុំខ្លាច យើងរួមគ្នា»។

មានការដាក់ពង្រាយបុគ្គលិកប្រឆាំងកុបកម្មយ៉ាងច្រើននៅតាមដងផ្លូវ និងមានវីដេអូបង្ហាញ ឧស្ម័នបង្ហៀរទឹកភ្នែកត្រូវបានដាក់ពង្រាយ ហើយមនុស្សជាច្រើនត្រូវបានបង្ខំឱ្យបំបែកគ្នា។
ហាងជាច្រើនកន្លែងត្រូវបានបិទដោយម្ចាស់ហាងនៅក្នុងនិងនៅជុំវិញផ្សារ Grand Bazaar របស់ទីក្រុងតេអេរ៉ង់ ដោយវីដេអូមួយចំនួនបង្ហាញពីម្ចាស់អាជីវកម្មកំពុងស្នើសុំឱ្យអ្នកផ្សេងទៀតធ្វើដូចគ្នា។