ប្រទេសប៊ូរុនឌី មើលឃើញលំហូរជនភៀសខ្លួនកុងហ្គោ ខណៈជម្លោះកាន់តែធ្ងន់ធ្ងរឡើង

2025/12/30 07:06:24 pm        195

ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅជុំវិញទីក្រុង Uvira ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC) ជនស៊ីវិលកុងហ្គោរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដោយស្វែងរកទីសុវត្ថិភាពនៅក្នុងប្រទេសប៊ូរុនឌី ដែលនៅជិតខាង។

ចាប់តាំងពីដើមខែធ្នូមក ពលរដ្ឋកុងហ្គោជិត ៩០.០០០នាក់ បានឆ្លងចូលទៅក្នុងប្រទេសប៊ូរុនឌី។

លោក Billy Kanana ជនភៀសខ្លួនកុងហ្គោម្នាក់បាននិយាយថា «យើងបានគេចចេញពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោទៅកាន់ប្រទេសប៊ូរុនឌី តាមផ្លូវទឹក។ ខ្ញុំមកទីនេះដោយរត់គេចពីគ្រាប់កាំភ្លើង និងការសម្លាប់។ ខ្ញុំចង់ស្វែងរកជីវិតសុខសាន្ត»។

លំហូរចូលភ្លាមៗនេះ កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅក្នុងប្រទេសប៊ូរុនឌី ដោយធនធានដែលមានលើសពីសមត្ថភាព។ ដូច្នេះ ការអំពាវនាវបន្ទាន់ពីរដ្ឋាភិបាលប្រទេសប៊ូរុនឌី សម្រាប់សាមគ្គីភាពជាតិនិងអន្តរជាតិ ត្រូវបានចេញដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នេះ។

យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បានឲ្យដឹងថា មជ្ឈមណ្ឌលឆ្លងកាត់ និងទីតាំងលំនៅឋានក្រៅផ្លូវការ នៅក្នុងប្រទេសប៊ូរុនឌី ដែលទទួលអ្នកទៅដល់ថ្មីបានដំណើរការលើសពីសមត្ថភាពអតិបរមា រួចទៅហើយ។ កង្វះទឹកធ្ងន់ធ្ងរ និងស្ថានភាពអនាម័យ កាន់តែយ៉ាប់យ៉ឺនកំពុងបង្កើនហានិភ័យនៃការផ្ទុះឡើងជំងឺដូចជាជំងឺអាសន្នរោគ និងជំងឺអុតស្វា ជាដើម។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm