កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានបញ្ជាក់កាលពីថ្ងៃចន្ទអំពីការស្លាប់របស់អ្នកនាំពាក្យរបស់ខ្លួនគឺលោក Abu Obeida រយៈពេលប៉ុន្មានខែបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថា លោកត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាស នៅតំបន់ហ្កាហ្សា។

កងពលតូច Ezzedine Al-Qassam បានចេញសេចក្តីថ្លែងការណ៍តាមវីដេអូនៅលើបណ្តាញ Telegram របស់ខ្លួន ដោយនិយាយថា៖«យើងគោរពចំពោះបុរសពាក់ម៉ាស់ដែលមនុស្សរាប់លាននាក់ស្រឡាញ់ ដែលជាមេបញ្ជាការដ៏ឆ្នើម និងជាអ្នកនាំពាក្យរបស់កងពលតូច Qassam ត្រូវបានគេអ៊ីស្រាអែលសម្លាប់ គឺលោក Abu Obeida»។
នាពេលកន្លងទៅ អ៊ីស្រាអែលបានប្រកាសថា ខ្លួនបានសម្លាប់លោក Abu Obeida ក្នុងការវាយប្រហារលើតំបន់ហ្កាហ្សា នៅថ្ងៃទី ៣០ ខែសីហា។

ក្នុងអំឡុងពេលសង្គ្រាមនេះ លោក Abu Obeida ដែលមានឈ្មោះពិតថា Hudhayfa Samir Al-Kahlout បានលេចចេញជាឥស្សរជនដ៏សំខាន់ដែលប្រជាជនហ្កាហ្សារង់ចាំដោយអន្ទះសារ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ និងអន្តរជាតិ សម្រាប់សេចក្តីថ្លែងការណ៍ផ្លូវការពីកងទ័ពរបស់ក្រុមហាម៉ាស ជាពិសេសសេចក្តីថ្លែងការណ៍ទាក់ទងនឹងប្រតិបត្តិការដោះដូរអ្នកទោស៕