អូស្ត្រាលី រកមិនឃើញភស្តុតាងនៃ "បណ្ដាញភេរវករដ៏ធំ" ក្នុងការបាញ់ប្រហារនៅឆ្នេរទីក្រុងស៊ីដនី នោះទេ

2025/12/30 03:15:28 pm        64

នគរបាលអូស្រ្តាលី បាននិយាយនៅថ្ងៃអង្គារ (៣០ ធ្នូ) នេះថា ការស៊ើបអង្កេតមួយ ដែលបានពង្រីកដល់ប្រទេសហ្វីលីពីន លើបុរសខ្មាន់កាំភ្លើងជាឪពុកនិងកូន ២នាក់ ដែលត្រូវចោទប្រកាន់ពីបទបាញ់សម្លាប់មនុស្ស ១៥នាក់ ក្នុងពិធីបុណ្យជនជាតិជ្វីហ្វ នៅឆ្នេរទីក្រុងស៊ីដនី មិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា ពួកគេជាផ្នែកមួយនៃ «បណ្ដាញភេរវករដ៏ទូលំទូលាយ» នោះទេ។

លោកស្រី Krissy Barrett ស្នងការនគរបាលសហព័ន្ធអូស្ត្រាលី បាននិយាយថា ខ្មាន់កាំភ្លើងជាឪពុក ឈ្មោះ Sajid Akram អាយុ ៥០ឆ្នាំ ជាអ្នករស់នៅទីក្រុងស៊ីដនី និងកូនប្រុសខ្លួនឈ្មោះ Naveed Akram អាយុ ២៤ឆ្នាំ បានចំណាយពេលភាគច្រើននៃខែវិច្ឆិកា ក្នុងទីក្រុង Davao ភាគខាងត្បូងហ្វីលីពីន។

លោកស្រីបន្តថា បុគ្គលទាំងពីរនេះ ត្រឡប់ទៅអូស្រ្តាលីវិញ តាមជើងហោះហើរពីទីក្រុងម៉ានីល នៅថ្ងៃទី២៩ ខែវិច្ឆិកា។ ពីរសប្តាហ៍ក្រោយមក ពួកគេត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់មនុស្ស ១៥នាក់ និងធ្វើឱ្យមនុស្ស ៤០នាក់ផ្សេងទៀត រងរបួស ក្នុងការបាញ់ប្រហារដ៏ធំមួយ ដាក់គោលដៅលើពិធីបុណ្យ Hannukah នៅឆ្នេរ Bondi ទីក្រុងស៊ីដនី។

លោកស្រី Barrett បន្តថា នគរបាលជាតិហ្វីលីពីន បានឱ្យដឹងថា អ្នកទាំងពីរកម្រចាកចេញពីសណ្ឋាគារណាស់ អំឡុងដំណើរពួកគេនៅទីនោះ។ ស្នងការអូស្ត្រាលីរូបនេះប្រាប់អ្នកយកព័ត៌មានថា “ពុំមានភស្តុតាងណាមួយបង្ហាញថា ពួកគេបានទទួលការបណ្តុះបណ្តាល ឬឆ្លងកាត់ការរៀបចំផ្នែកភស្តុភារទេ”។

លោកស្រីសង្កត់ធ្ងន់ថា បុគ្គលទាំងនេះត្រូវចោទប្រកាន់ថា បានធ្វើសកម្មភាពដោយខ្លួនឯងប៉ុណ្ណោះ ហើយពុំមានភស្តុតាងណាមួយដែលបង្ហាញថា ជនល្មើសទាំងនេះគឺជាផ្នែកមួយនៃក្រុមភេរវករដ៏ធំទូលាយ ឬត្រូវបានអ្នកដទៃណែនាំឱ្យធ្វើការវាយប្រហារឡើយ។ លោកស្រីបញ្ជាក់ថា ទោះយ៉ាងនេះក្ដី ការរកឃើញនេះក៏មិនមែនមានន័យថា ពួកគេនៅហ្វីលីពីន សម្រាប់ទេសចរណ៍នោះដែរ៕

អត្ថបទដែលទាក់ទង

គ្រូវេទមន្តកុលសម្ព័ន្ធប៉េរូ ទស្សន៍ទាយពីការដួលរលំរបស់លោក Maduro និងជំងឺធ្ងន់ធ្ងររបស់លោក Trump
2025/12/30 09:25:30 pm        1
លោក Anwar៖ អាស៊ាននឹងវាយតម្លៃសភាពការណ៍ នៅមីយ៉ាន់ម៉ា ក្រោយមានការបោះឆ្នោត
2025/12/30 09:24:54 pm        1
រ៉េខាងជើងបើកពិព័រណ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅទីក្រុងព្យុងយ៉ាងទីភ
2025/12/30 09:23:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ស្តារជីវភាពពលរដ្ឋរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ

2025/12/30 09:33:02 pm
​គ្រូវេទមន្តកុលសម្ព័ន្ធប៉េរូ ទស្សន៍ទាយពីការដួលរលំរបស់លោក Maduro និងជំងឺធ្ងន់ធ្ងររបស់លោក Trump
2025/12/30 09:25:30 pm
​លោក Anwar៖ អាស៊ាននឹងវាយតម្លៃសភាពការណ៍ នៅមីយ៉ាន់ម៉ា ក្រោយមានការបោះឆ្នោត
2025/12/30 09:24:54 pm
​រ៉េខាងជើងបើកពិព័រណ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅទីក្រុងព្យុងយ៉ាងទីភ
2025/12/30 09:23:30 pm
​អ្នករត់ PassAppនៅទីក្រុងដែលី ប្រឈមនឹងហានិភ័យសុខភាពកើនឡើង ស្របពេលកើតមានកង្វក់បរិយាកាស
2025/12/30 09:22:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/29 07:42:18 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/29 05:54:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am