អ្នកវិទ្យាសាស្ត្រ៖ ឆ្នាំ២០២៥ គឺជាឆ្នាំមួយក្នុងចំណោមឆ្នាំក្តៅបំផុតទាំង៣ ក្នុងកំណត់ត្រាភពផែនដី

2025/12/30 03:20:12 pm        54

ក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុប បាននិយាយក្នុងរបាយការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារ (៣០ ធ្នូ) នេះថា បម្រែបម្រួលអាកាសធាតុ ដែលកាន់តែអាក្រក់ទៅៗដោយសារឥរិយាបថមនុស្ស បានធ្វើឱ្យឆ្នាំ២០២៥នេះ ក្លាយជាឆ្នាំមួយក្នុងចំណោមឆ្នាំមានអាកាសធាតុក្តៅបំផុតចំនួន៣ ក្នុងកំណត់ត្រាពិភពលោក។

ទិន្នន័យបច្ចុប្បន្នបង្ហាញថា ឆ្នាំ២០២៤ ជាឆ្នាំក្ដៅបំផុតទី១ និងតាមពីក្រោយដោយឆ្នាំ២០២៣ ខណៈអ្នកវិទ្យាសាស្រ្តធ្លាប់ព្យាកររួចមកហើយថា ឆ្នាំ២០២៥ ក៏នឹងស្ថិតក្នុងកំណត់ត្រាផងដែរ។ នេះជាលើកដំបូងហើយ ដែលសីតុណ្ហភាពជាមធ្យមរយៈពេល ៣ឆ្នាំ បានបំបែកកម្រិតកំណត់ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ដែលដាក់ដែនកំណត់ការឡើងកម្ដៅផែនដីមិនឱ្យលើស ១,៥អង្សាសេ ចាប់តាំងពីសម័យមុនឧស្សាហកម្ម។ អ្នកជំនាញនិយាយថា ការរក្សាសីតុណ្ហភាពភពផែនដីឱ្យនៅក្រោមដែនកំណត់នោះ អាចជួយសង្គ្រោះជីវិត និងរារាំងការបំផ្លិចបំផ្លាញបរិស្ថានធ្ងន់ធ្ងរជុំវិញពិភពលោក។

របាយការណ៍វិភាគពីក្រុមអ្នកស្រាវជ្រាវមកពីស្ថាប័ន ចំណាត់ថ្នាក់អាកាសធាតុពិភពលោក (WWA) មួយនេះ បានកើតឡើងបន្ទាប់ពីរយៈពេលពេញមួយឆ្នាំ ដែលសកម្មភាពដ៏គ្រោះថ្នាក់របស់មនុស្សនៅជុំវិញពិភពលោក ប៉ះពាល់ភពផែនដី ដែលកំពុងឡើងកម្ដៅខ្លាំងទៅៗ។

ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងពីការបន្តដុតឥន្ធនៈហ្វូស៊ីល - មានដូចជា ប្រេង ឧស្ម័ន និងធ្យូងថ្ម - ដែលបានបញ្ជូនឧស្ម័នផ្ទះកញ្ចក់ចូលទៅក្នុងបរិយាកាស ដោយធ្វើឱ្យភពផែនបន្តដីឡើងកម្ដៅឥតឈប់ឈរ។ អ្នកវិទ្យាសាស្រ្តបានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យខូចខាតសេដ្ឋកិច្ចរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕

អត្ថបទដែលទាក់ទង

គ្រូវេទមន្តកុលសម្ព័ន្ធប៉េរូ ទស្សន៍ទាយពីការដួលរលំរបស់លោក Maduro និងជំងឺធ្ងន់ធ្ងររបស់លោក Trump
2025/12/30 09:25:30 pm        1
លោក Anwar៖ អាស៊ាននឹងវាយតម្លៃសភាពការណ៍ នៅមីយ៉ាន់ម៉ា ក្រោយមានការបោះឆ្នោត
2025/12/30 09:24:54 pm        1
រ៉េខាងជើងបើកពិព័រណ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅទីក្រុងព្យុងយ៉ាងទីភ
2025/12/30 09:23:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ស្តារជីវភាពពលរដ្ឋរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ

2025/12/30 09:33:02 pm
​គ្រូវេទមន្តកុលសម្ព័ន្ធប៉េរូ ទស្សន៍ទាយពីការដួលរលំរបស់លោក Maduro និងជំងឺធ្ងន់ធ្ងររបស់លោក Trump
2025/12/30 09:25:30 pm
​លោក Anwar៖ អាស៊ាននឹងវាយតម្លៃសភាពការណ៍ នៅមីយ៉ាន់ម៉ា ក្រោយមានការបោះឆ្នោត
2025/12/30 09:24:54 pm
​រ៉េខាងជើងបើកពិព័រណ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅទីក្រុងព្យុងយ៉ាងទីភ
2025/12/30 09:23:30 pm
​អ្នករត់ PassAppនៅទីក្រុងដែលី ប្រឈមនឹងហានិភ័យសុខភាពកើនឡើង ស្របពេលកើតមានកង្វក់បរិយាកាស
2025/12/30 09:22:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/29 07:42:18 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/29 05:54:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/26 10:14:33 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am