លោក Trump មិនយល់ស្របទាំងស្រុងជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលទេ លើបញ្ហាតំបន់ West Bank

2025/12/30 10:38:41 pm        292

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (២៩ ធ្នូ) ថា រូបលោក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ពុំបានយល់ស្របគ្នាទាំងស្រុងនោះទេ លើបញ្ហាតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ប៉ុន្តែប្រធានាធិបតីរូបនេះមិនបានបញ្ជាក់ទេថា តើការខ្វែងគំនិតនោះគឺជាអ្វីឡើយ បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Netanyahu នៅរដ្ឋ Florida។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Trump ត្រូវបានអ្នកសារព័ត៌មានសាកសួរថា «តើលោកមានសារអ្វីទៅកាន់លោក Netanyahu អំពីតំបន់ West Bank» ហើយថា «តើលោកបារម្ភពីអំពើហិង្សារបស់អ្នកតាំងលំនៅអ៊ីស្រាអែល នៅតំបន់ West Bank អាចធ្វើឱ្យប៉ះពាល់ដល់សន្តិភាពដែរឬទេ»។

ជាការឆ្លើយតប លោក Trump បាននិយាយថា «ភាគីទាំងពីរបានធ្វើកិច្ចពិភាក្សាដ៏ធំមួយ អស់រយៈពេលដ៏យូរ លើបញ្ហាតំបន់ West Bank ហើយទោះជាភាគីទាំងពីរមិនយល់ស្របគ្នា ១០០% ក្ដី ប៉ុន្តែក៏បានឈានដល់ការសន្និដ្ឋានមួយផងដែរលើតំបន់នេះ» ដោយមិនបញ្ជាក់ច្បាស់ៗឡើយ។

អ៊ីស្រាអែល បានស្ថិតក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ដែលអំពាវនាវឱ្យខ្លួនទប់ស្កាត់ការវាយប្រហារដោយអ្នកតាំងលំនៅ ទៅលើប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ West Bank។ តំបន់កាន់កាប់ដែលមានប្រជាជនប៉ាឡេស្ទីនចំនួន ២,៧លាននាក់នេះ គឺជាទីតាំងស្នូលយូរមកហើយនៃផែនការសម្រាប់រដ្ឋប៉ាឡេស្ទីននាពេលអនាគត រួមជាមួយអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm