ចិនស្វែងរកទំនាក់ទំនងកាន់តែល្អជាមួយអាមេរិក ខណៈប្តេជ្ញាមិនព្រមដាច់ខាត ជុំវិញបញ្ហាតៃវ៉ាន់

2025/12/30 10:48:21 pm        89

ប្រទេសចិនបានអំពាវនាវឲ្យមានគំរូថ្មីមួយ សម្រាប់ការពាក់ព័ន្ធរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយប្រឹងប្រែងធ្វើឲ្យកាន់តែល្អប្រសើរឡើងក្នុងទំនាក់ទំនងដែលទើបបានថយកម្ដៅនាពេលថ្មីៗនេះ ជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ខណៈពេលដែលបន្តឹងខ្សែបន្ទាត់ក្រហមរបស់ខ្លួន ជុំវិញបញ្ហាកោះតៃវ៉ាន់។

ក្នុងសន្ទរកថាមួយនៅឯសន្និសីទ ស្តីពីទំនាក់ទំនងការបរទេស នៅថ្ងៃអង្គារ (ទី៣០ ខែធ្នូ) នេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងថា៖ «យើងនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងចិន-អាមេរិក»។ លោកបានបន្ថែមថា ប្រទេសចិននឹងបន្តចូលរួមជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ប៉ុន្តែនឹងមិន «ព្រមប្រគល់ឲ្យជាដាច់ខាតសូម្បីមួយអ៊ីញ» ពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ជាតិ។

អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន បានស្នើជាពិសេសនូវ «គំរូថ្មីនៃអន្តរកម្មវិជ្ជមាន» ជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជារូបលោកបានរំលឹកឡើងវិញនូវការប្រឆាំងរបស់ទីក្រុងប៉េកាំង ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ក៏ដោយ។ ជាមួយគ្នានេះ លោក Wang ក៏បានបញ្ជាក់ម្តងទៀតនូវជំហររាប់ទសសត្សរ៍របស់បក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចថា «ការបង្រួបបង្រួមកោះតៃវ៉ាន់» គឺជាបេសកកម្មដែលត្រូវតែសម្រេចបាន។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Wang នេះ បានកើតមានឡើង ស្របពេលដែលប្រទេសចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុតមួយ នៅជុំវិញកោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសនូវកញ្ចប់លក់អាវុធដ៏ធំបំផុតមួយមិនធ្លាប់មានឲ្យកោះស្វ័យគ្រប់គ្រងប្រកាន់លទ្ធិប្រជាធិបតេយ្យ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm